More

    បុរសម្នាក់លាក់គ្រាប់បេទុក១០ឆ្នាំ ត្រូវសមត្ថកិច្ចចុះដកហូតវិញ ព្រោះខ្លាចមានគ្រោះថ្នាក់

    spot_img

    បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្នឹងសហការ ជាមួយកំលាំងស៊ីម៉ាក់ ប្រចាំការខេត្តបាត់ដំបង ចុះដកហូតបានពីបុរសម្នាក់ ក្រោយរកឃើញថា គាត់យកមករក្សាទុកអស់ជាច្រើនឆ្នាំ។

    លោកវរសេនីយ៍ទោ រឿម រ៉ាំង អធិការរងនៃអធិការដ្ឋាន នគរបាលស្រុកបាណន់ បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការ ដកហូតនូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រភេទក្បាលគ្រាប់យក្សនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០និង០០នាទី ថ្ងៃទី ០៤ ខែវិច្ឆិការ ឆ្នាំ២០២០ នៅចំណុចផ្ទះក្រុមទី២៤ ភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានម្ចាស់ផ្ទះឈ្មោះ ច្រឹង រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ។

    គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវដកហូតនាថ្ងៃនេះមានចំនួន០៣គ្រាប់ ដែលក្នុងនោះមាន
    ១- ក្បាលគ្រាប់ប្លោង=76mn ចំនួន១គ្រាប់ ២-ក្បាលគ្រាប់BM=16mn ចំនួន១គ្រាប់
    ៣- ក្បាលគ្រាប់=82mn ចំនួន-១គ្រាប់។

    បើតាមការបញ្ជាក់ពីឈ្មោះ ច្រឹង រដ្ឋា ដែលជាម្ចាស់ផ្ទះ បានអោយដឹងថា ក្បាលគ្រាប់យុទ្ធភ័ណ្ឌខាងលើនេះ ខ្លួនបានរើសមកពីកន្លែងទីតាំងទ័ពឈជើងចាស់ នៅចំនុចតាប្រ៊យ ក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ និងបានយកមករក្សាទុកជាង១០ឆ្នាំមកហើយ។

    លោកអធិការរងបញ្ជាក់បន្ថែមថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងបីគ្រាប់ ក្រោយដកហូតបានពេលនេះ ត្រូវបានមន្ត្រីអង្គភាពស៊ីម៉ាក់ យកទៅរក្សាទុក ដើម្បីរងចាំពេលវេលាដុតបំផ្លាញចោល នៅពេលក្រោយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img