
កោះកុង៖ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃ ០១ ខែវិច្ឆកា ឆ្នាំ២០២០ នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប នឹងអក អំបុក សំពះព្រះខែ ចេញព្រះវស្សាសំរាប់ឆ្នាំនេះខេត្តកោះកុង ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកចូលរួមទស្សនាកម្សាន្តលេង សរុបចំនួន ២០,១៦៧នាក់ នេះបើយោងតាមរបាយ ការណ៍ មន្ទីរទេសចរណ៍ខេត្តកោះកុង។
ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរណ៍ទាំងជាង ២០,១៦៧ នាក់ក្មុងនោះមាន ភ្ញៀវទេសចរណ៍ជាតិមានចំនួន ២០,០១៣ នាក់ ថយចុះចំនួន ៥,៦៣៥ នាក់ ស្មើនឹង-២២% ធៀបនឹងរយ:ពេលដូចគ្នា ២០១៩។ ចំណែកភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ១៥៤ នាក់ ថយចុះចំនួន៦,១៨៩ នាក់ ស្មើនឹង -៩៧% បើធៀបរយះពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។
ក្នុងនោះភ្ញៀវទេសចរតាមសហគមន៍ មានភ្ញៀវទេសចរចំនួនសរុប ៣,៩៧៦ នាក់។
-ភ្ញៀវជាតិ ៤,០៤៤ នាក់
-ភ្ញៀវអន្តរជាតិ ៦៨ នាក់ ។
របាយការណ៍បញ្ជាក់បន្ថែមថា កត្តានាំអោយភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប នឹងអកអំបុក សំពះព្រះខែ មានការថយចុះជាងឆ្នាំមុនៗ ដោយសារ តែឆ្នាំនេះ មានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន។
ខេត្តកោះកុង អាកាសធាតុមិនអំណោយ ផល មានភ្លៀងធ្លាក់នៅតាមតំបន់គោល ដៅទេសចរណ៍មួយចំនួន បង្កការលំបាកក្នុងការធ្វើដំណើរ របស់ភ្ញៀវទេសចរណ៍ ទៅកាន់គោលដៅទេសចរ។ និងមួយវិញ ទៀត ភ្ញៀវទេសចរណ៍នៅមានការព្រួយ បារម្ភពីជំងឺកូវីដ-១៩ផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី