More

    រំលោភចៅស្រីខ្លួនឯង រហូតមានផ្ទៃពោះ៦ខែ

    spot_img

    ប៉ៃលិន៖ បុរសចំណាស់ម្នាក់ ត្រូវបានសមត្តកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹង ករណីរំលោភចៅស្រីចុងរបស់ខ្លួន នៅវេលាម៉ោង១១ៈ០០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹង ករណីរំលោភសេពសន្ទវៈ នៅចំណុចចំការដំឡូង នៅភូមិឃុំខាងលើ។ កម្លាំងប៉ុស្តិ៍ បានសហការជាមួយកម្លាំងប្រជាការពារ បានចុះទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្ដិ៍ដើម្បីសាកសួរ តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភចៅស្រីចុងនោះ ពិតប្រាកដមែន។

    ជនសង្ស័យឈ្មោះ សួន សារ៉េត ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅ ភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវជាតាចុង។

    សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ ឆ. រស្មី ភេទស្រី អាយុ១៦ ឆ្នាំ រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃពោះ ៦ខែ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការស្រុកដើម្បីកសាងសំណុំ រឿងតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img