More

    កំពុងគាស់សោរទ្វាប្រុងលួចទ្រព្យសម្បត្តិ ម្ចាស់មកទាន់ដាក់ខ្ទប់កៀនជញ្ជាំង

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ខណះកំពុងធ្វេីសកម្មភាព គាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋ ប្រុងលួចទ្រព្យសម្បត្តិ ក៏ត្រូវម្ចាស់មកទាន់ ឃាត់ខ្លួន និងស្វាគមន៍ម្នាក់មួយដៃមួយជេីង ខ្ទប់កៀនជញ្ជាំង រួចប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។

    ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅស្នាក់នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ចំណែកជនរងគ្រោះឈ្មោះ ជា ផល្លី ភេទប្រុស អាយុ៥៦ឆ្នាំ (ម្ចាស់ផ្ទះជួល) ស្នាក់នៅទីតាំងកន្លែងកើតហេតុ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានសម្រាកនៅក្នុងផ្ទះ ក្បែរបន្ទប់ជួលខាងលើ រហូតមកដល់ម៉ោងកើតហេតុ ដោយឬសម្លេងឆ្កែព្រូស ដោយមានការសង្ស័យ ទើបក្រោកដើរទៅមើល ស្រាប់តែឃើញ ជនសង្ស័យកំពុងធ្វើសកម្មភាពគាស់បន្ទប់ ក៏នាំគ្នាឃាត់ និងស្វាគមន៍ម្នាក់មួយដៃមួយជើង រួចទើបប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបានចោមចៅទី៣តែម្តង។

    បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅអធិការនគរបាលខណ្ឌ ដេីម្បីចាត់ការតាមនិតិវិធី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img