នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តរតនគិរី មានរៀបចំកិច្ចប្រជុំក្រុមការងារ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តប្រចាំត្រីមាសទី៤ សំរាប់ឆ្នាំ២០២៤។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី និងលោកវេជ្ជៈ មាស ថា អនុ
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធទៅនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បាណកសាស្ត្រ នៃក្រសួង
សុខាភិបាល។
ថ្លែង នៅក្នុងកិច្ចប្រជុំនេះលោកជំទាវ ញាន ទិត្យចិន្តាបានលើកឡើងថា ករណីគ្រុនចាញ់ក្នុងខេត្តរតនគិរីពីមួយ ឆ្នាំទៅមួយឆ្នាំ មានការធ្លាក់ចុះច្រើន គួរអោយកត់សំគាល់។ជាពិសេសក្នុងឆ្នាំ២០២៤នេះ ករណីគ្រុនចាញ់មានចំនួន១៣ករណី មានការធ្លាក់ចុះច្រើនបើប្រៀបនឹងឆ្នាំ២០២៣មានចំនួន ៦៧ករណី ធ្លាក់ចុះ រហូតដល់ ៧៤% ។ ទាំងអស់នេះបញ្ជាក់អោយ ឃើញថា មន្ទីរសុខាភិបាលខេត្តរតនគិរី ពិតជាយកចិត្តទុកដាក់ ខ្ពស់ចំពោះបញ្ហាសុខភាពរបស់ប្រជាជន ក្នុងនោះផងដែរក៏ មានការចូលរួមរបស់អង្គកាដៃគូរ និង អជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរពាក់ព័ន្ធ កងកំលាំងទាំងអស់ ដែលមានការចូលរួមសហការគ្នា ទើបធ្វើអោយសំរេចបានតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងសុខាភិបាល ក្នុងការ លុបបំបាត់ជំងឺគ្រុនចាញ់អោយអស់ត្រឹមឆ្នាំ២០២៥៕