More

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅសង្កាត់ចាក់អង្រែលើ

    spot_img

    ភ្នំពេញ៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​មានជ័យ ​ចុះ​ត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ​​ទីតាំង​លួចបើកបង្កប់​ល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុចជិតចំណតរថយន្តជាន់ផ្ទាល់ដីអគារខុនដូរ R & F (ច្រកទី១) ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ​ កាលពីម៉ោង១៨:៣០នាទី​ ថ្ងៃទី២៤ វិច្ឆិកា​ ឆ្នាំ២០២៤ ។
    ធ្វេីឡេីង​ដោយ​មានការបញ្ជាដឹកនាំផ្ទាល់ពីលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ទេីបកម្លាំងសាលាខណ្ឌ កម្លាំងអធិការដ្ឋានខណ្ឌ កម្លាំងសាលាសង្កាត់ និងកម្លាំង​ប៉ុស្តិ៍​ចាក់អង្រែលេី​​ ដឹកនាំដោយលោក កែវ​ សំណាង អភិបាលរងខណ្ឌ និងសមាសភាពចូលរួម លោក​ ជុន​ ចាន់រាជស៍ មន្ត្រីរដ្ឋបាលខណ្ឌ លោក​ សុក​ សាវន​ តំណាងចៅសង្កាត់ចាក់អង្រែលេី, វរសេនីយទោ​ នូ​ ប្រីយសត្យា អធិការរងខណ្ឌ, វរសេនីយ៍ត្រី​ ជា​ រតនា​ នាយប៉ុស្តិ៍ចាក់អង្រែលេី ។
    ចាប់យក​វត្ថុតាង​ ៖ ទូហ្គេមបាញ់ត្រី​ ១គ្រឿង​, តុបៀរ ៤​, កុំព្យូទ័រ​ ៣, និងសម្ភារៈកៅអីមួយចំនួនទៀត​ ត្រូវបានចាប់យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​, ចំពោះទីតាំងត្រូវបានអាជ្ញាធរ បិទទ្វារចាក់សោរជាបណ្តោះអាសន្ន ។ បច្ចុប្បន្នទាំងបុគ្គលិក​ និងអ្នកចូលលេង(ភ្ញៀវ) សរុប៩នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ រងចាំចំណាត់ការបន្ត​ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img