ខេត្តសៀមរាប ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការបង្ហោះជូន “Drone” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និង សាធារណជនឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយដងស្ទឹងសៀមរាប និងបរិវេណសួនព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ខាងមុខនេះ។ ដូចនេះ ដើម្បីធានាបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅបានរលូន រដ្ឋបាលខេត្ត សៀមរាប ហាមឃាត់ការប្រើប្រាស់ការបង្ហោះដ្រូន “Drone” ដើម្បីថតយករូបភាព និងចាប់យកព័ត៌មាន ផ្សេងៗនៅទីតាំងប្រារព្ធពិធីនៅក្នុងក្រុងសៀមរាប ដោយគ្មានការអនុញ្ញាត៕