More

    រដ្ឋបាលខេត្តប៉ៃលិនប្រារព្វខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤ ក្រោមអធិបតេយ្យភាពឯកឧត្ដមអ៉ីឈាន

    spot_img

    (ប៉ៃលិន)នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានប្រារព្ធអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៧១ ក្រោមអធិបតីភាពឯកឧត្តម អុី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ។
    ពិធីនេះ ក៏មានការចូលរួមពីសំណាក់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.កខេត្ត យុវជនស្ម័គ្រចិត្តយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ។

    ទិវាប្រកបដោយអត្ថន័យនេះ គឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង។

    ក្នុងអង្គពិធីទាំងមូល សូមសម្ដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សារជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្ត្រខ្មែរ។

    ក្នុងឱកាសនោះដែរ បានរៀបចំពិធីនិមន្តព្រះសង្ឃសូត្រមន្តប័ង្សុកូល ឧទ្ទិសមហាកុសលជូនព្រះបរមរតនកោដ្ឋ និងវីរៈជនខ្មែរគ្រប់ជំនាន់ ដែលបានបូជាជីវិតសម្រាប់មាតុភូមិ សូមឲ្យព្រះវិញ្ញាណខន្ត័ព្រះអង្គយាងសោយសុគតិភព។ បន្ទាប់មកក៏មានបង្ហោះប៉េងប៉ោង ជាកិច្ចបញ្ចប់ពិធីផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img