More

    អភិបាលខេត្តកោះកុង នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ៩៦គ្រួសារ នៅស្រុកមណ្ឌលសីមា

    spot_img

    កោះកុង៖ នៅថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ លោក ជំទាវ មិថុនា ភូថង ប្រធានគណៈ កម្មាធិការសាខា កាកបាទក្រហ មកម្ពុជា ខេត្តកោះកុង សហការ ជាមួយតំណាងក្រុមហ៊ុន Union Development Group Co , Ltd រួមដំណើរជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់ក្រុមហ៊ុន ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្ចល់កន្ត្រាក់ បង្កឱ្យខូចខាតផ្ទះសំបែងកាលពីថ្មីៗកន្លងទៅ និងគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុប ២៦ គ្រួសារ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ រួចមក លោក ជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការសាខា បានបន្តចុះសួរសុខទុក និងនាំអំណោយ មនុស្សធម៌របស់ក្រុមហ៊ុន ជូនដល់គ្រួសារចាស់ជរា ជនពិកា និងគ្រួសារងាយរងគ្រោះ សរុបចំនួន ៧០ គ្រួសារ រស់នៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

    នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

    ជាមួយគ្នានោះផងដែរ លោកជំ ទាវ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ កោតសរសើរ ដលក្រុមហ៊ុន Union Development Group Co , Ltd និងបានចាត់ទុកអំណោយ ដែលបាននាំមកប្រគល់ជូន នាពេលនេះ គឺពិតជា កាយវិកា និងទឹកចិត្តសប្បុរសធម៌មួយ រួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំក៏ ដូចជាការរួមចំណែកជាមួយរាជ រដ្ឋាភិបាល ដើម្បីជួយដល់ប្រជា ពលរដ្ឋជួបប្រទះការខ្វះខាត ឬជួបប្រទះនូវឧប្បត្តិវហេតុគ្រោះ មហន្តរាយធម្មជាតិផ្សេងៗ និងបញ្ហាប្រឈមនានា ក្នុងការឆ្លើយ តប បានទាន់ពេលវេលាផងដែរ។

    លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ក៏បានបន្តថា សូមប្រជាពលរដ្ឋទាំង អស់កុំអស់សង្ឃឹម ត្រូវបន្តការ ថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុ វត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រុង ប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    សូមបញ្ជាក់សម្ភារដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១០កាំប៉ុង ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ដូចៗគ្នា៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img