ប្អូនស្រី ឃឹម ស្រីពៅ បានលើកឡើងថា ព្រឹកថ្ងៃព្រឹកថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបាន ចូលរួមចំណែក នាំយកសម្ភារៈឧបត្ថម្ភសិក្សា ក្នុងការជួយដល់កិច្ចការមនុស្សធម៌ យ៉ាងច្រើននាកន្លងមក សកម្មភាពទាំងអស់នេះ ក្នុងគោលបំណងរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងចក្ខុវិស័យរយៈពេលវែង កែលម្អជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន តាមអ្វីដែលប្អូនអាចធ្វើបាន។
ជាមួយគ្នានោះ លោកគ្រូ ភឿក នាយក សាលាបឋមសិក្សា កោះអណ្តែត បានអោយដឹងថា សាលាបឋមសិក្សាកោះអណ្តែត មានទីតាំងស្ថិតនៅក្នុងភូមិប្រឡាយមាស ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ មានបុគ្គលិកសរុបចំនួន ៤៤ នាក់ ស្រី ២៣ នាក់ សិស្សានុសិស្សមានចំណាត់ថ្នាក់ពីលេខ ១ដល់លេខ ៥ ដែលត្រូវ ទទួលរង្វាន់ ១៨៥ នាក់ ។
ក្នុងនាមខ្លួនលោកផ្ទាល់ ជាប្រធានអង្គភាព លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់ មានចិត្តរំភើប និងសប្បាយរីករាយ ក្រៃលែងចំពោះការចូលរួមឧបត្ថម្ភ ការគាំទ្រពីអាជ្ញាធរ សហគមន៍ សប្បុរសជនជិតឆ្ងាយ ក្នុងការចូលរួមចំណែកលើកស្ទួយ និង អភិវឌ្ឍន៍ គុណភាពសិក្សាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលារបស់យើង។
បន្ថែមពីនោះ លោកគ្រូ ភឿក នាយកសាលាបឋមសិក្សា កោះអណ្តែត ទាំងអស់គ្នាសំណូមពរ ចំពោះអាជ្ញាធរ សហគមន៍មេត្តាបន្តជួយឧបត្ថម្ភ និងគាំទ្រសាលាបឋមសិក្សា កោះអណ្តែតបន្ថែមទៀត ពីព្រោះសាលាយើងខ្ញុំនៅមានការខ្វះខាតធនធានសម្រាប់អភិវឌ្ឍន៍ជាច្រើន ។