ប៉ៃលិន៖ នៅក្នុងកម្មវិធីជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រុមហ៊ុនមិតហ្វូន ជូនដល់ពលរដ្ឋ១០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនានា ដូចជាភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងជាដើម ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ហើយបើមានហេតុការអ្វីកើតឡើង ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ដើម្បីចុះជួយសង្គ្រោះឲ្យទាន់ពេល។
សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ផាន់ ចាន់ធុល ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត តែងតែចុះផ្ទាល់ភ្លាមៗដល់កន្លែង ដែលពលរដ្ឋជួបគ្រោះធម្មជាតិនានា ហើយបានផ្តល់ដូចជា អាវពោងចំនួន៥០០ និងតង់ចំនួន៥០០ ដែលប្រគល់បន្ថែមពីលើស្បៀងអាហារ និងសម្ភារៈ ប្រើប្រាស់មួយចំនួនទៀត សម្រាប់ឱ្យ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន បន្តចែកជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នាពេលប៉ុន្មានថ្ងៃមកនេះផងដែរ។
អំណោយដែលចែកជូននៅពេលនេះរួមមាន អង្ករ២០គីឡូក្រាម.ទឹកស៊ីអ៊ីវ១យួរ.ទឹកត្រី១យួរ.ប៊ីចេង១ថង់. ត្រីខ. មី១កេះ និងស៊ីមកាតមិតហ្វូនចំនួន២ផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ