More

    អតីតយុទ្ធជនជាង៥០០គ្រួសារ ទទួលបានអំណោយកាកបាទក្រហម ពីសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត

    spot_img

    កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្ត វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មការសាខាកាក បាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ អញ្ជើញជាអធិបតី ភាពក្នុងពិធីចែកអំណោយដ៏ថ្លៃថ្លាសម្ដេចអគ្គសេនាបតីតេជោ សែន និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជា ពលរដ្ឋ ៥៦៤គ្រួសារ ជាអតីតយុទ្ធជន នៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់និងអតីតយុទ្ធជន រស់នៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    បន្ទាប់ពីបានស្តាប់របាយការណ៍ របស់គណៈអភិបាលស្រុករួចមក ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត មានប្រសា សន៍សំណេះសំណាល ដោយឯកឧត្តម ពាំនាំបណ្ដាំសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំ ណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក និងដោយក្តីអាណិតអាសូរ ចំពោះអតីតយុទ្ធជនពាលី ពិការ ទាំងអស់ដែលបានលះបង់អាយុជីវិត ដើម្បីវាយរំលំ រំដោះជាតិមាតុភូមិចេញពីរបបវាលពិឃាត អាវខ្មៅ ប៉ុលពត ដែលបានកាប់សម្លាប់ ប្រជាជនស្លូតត្រង់ឥតត្រាប្រណី បានធ្វើអោយប្រទេសជាតិធ្លាក់ ចុះក្នុងឱនភាព។

    ឯកឧត្តមបានបន្តទៀតថា៖ ក្រោមដំបូលសុខសន្តិភាព ប្រទេសកម្ពុជា បានក្លាយជាប្រជាជាតិ ស្មើមុខ ស្មើមាត់នៅបណ្ដាប្រទេសក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ហើយឯកឧត្តមបានបន្ថែមទៀតថា សម្ដេចទាំងទ្វេរតែងណែនាំ ជាប្រចាំចំពោះអាជ្ញាធរ ថ្នាក់ ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ដោយមិនអនុញ្ញាតឱ្យពលរដ្ឋណាម្នាក់ស្លាប់ ឬអត់អាហារ ដោយមិនបានគិតគួរ ពីសំណាក់អាជ្ញាធរ នោះឡើយ។

    ហើយគ្រានោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រួសារ អតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំសុខ ភាព ត្រូវណែនាំកូនចៅនៅឲ្យឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ នឹងចូលរួមទប់ស្កាត់ជំងឺកូវិដ-១៩ ជាមួយរាជរដ្ឋាភិបាល កុំឲ្យកើត មាននៅតាមសហគមន៍ ក្នុងខេត្តកំពង់ស្ពឺផងដែរ។

    គួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋអតីតយុទ្ធជន ទាំង៥៦៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន -អង្ករ -មី -ទឹកត្រី -ទឹកស៉ីអ៉ីវ -ត្រីខ និងភួយ ផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img