ខេត្តកណ្តាល៖រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល លោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងមហាឧបាសិកាពុទ្ធសានូបបត្ថម្ភក៍ សុខ ឈាង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការនៃរដ្ឋបាលស្រុកកៀនស្វាយ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តជ័យឧត្តម ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ។
សូមជម្រាបថា៖បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨កញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាល ទៅកាន់បរមលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ ឱ្យពរ ឱ្យជយ័ ដល់កូនចៅឱ្យទទួលបាន សេចក្តីសុខសប្បាយ គ្រប់ប្រការ រកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ៕