នាព្រឹកថ្ងៃទី២៤-០៩-២០២៤នេះ ឯកឧត្តម អ៑ុ ចាន់ថុល និងឯកឧត្តម តូច សុភក្ដី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ជួយស្រុកកំរៀង និងជាសហប្រធាន ក្រុមការងារ ចុះជួយមូលដ្ឋានឃុំតាសែន និងសមាជិកក្រុមការងារ ចុះមូលដ្ឋានឃុំតាសែន បានទទួលកាន់បិណ្ឌវេនទី៧ នៅវត្តគីរីសែនសុខ ហៅវត្តភ្នំ១៤៧ ស្ថិតក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
នាក្នុងឱកាសនោះឯកឧត្តម អ៊ុ ចាន់ថុល និងឯកឧត្តម តូច សុភក្ដី ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំតាសែន និងសមាជិកក្រុមការងារបានអញ្ជើញប្រគេនចង្ហាន់ ទយ្យវត្ថបច្ច័យ ប្រគេនព្រះសង្ឃ និងបានរាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនជីដូនជីតា ញាតិការទាំង៧សណ្តាន ដែលបានចែកឋាន ពីលោកនេះ ទៅកាន់លោកខាងមុខ សូមទទួលបាននូវចំណែកបុណ្យស្មើៗគ្នា ពិសេសសូមរួចផុតចាកនូវទុក្ខសោកទាំងពួង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធ លោកអ្នកដែលបានចែកឋាន សូមបានដល់នូវសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
បច្ច័យសរុបក្នុងកម្មពិធីបុណ្យកាន់បិណ្ឌនេះអស់ចំនួន 5.000.000 រៀល ក្នុងនោះរួមមាន :
-ចង្ហាន់ព្រះសង្ឃ ,ម្ហូបអាហារ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន៣ វត្ត ក្នុ1វត្ត 1.000.000 រៀលនិងបច្ច័យកសាងស្គរក្នុង1វត្ត ចំនួន 2.000.000 រៀលផងដែរ។ ( អត្ថបទ នឹងរូបភាព ឈឹម កុសល )