More

    ល្បិចចាស់! ហៅកង់បីជិះទៅកន្លែងស្ងាត់ ហើយឆក់ទូរស័ព្ទតែរត់មិនរួច ត្រូវគេវាយទក់សាច់

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២ នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ ក្រោយពីពួកគេបាន ប្រើល្បិចហៅម៉ូតូកង់បី ជិះមកកន្លែងស្ងាត់រួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីម្ចាស់កងបីបានសម្រេច កាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុងក្រោយផ្ទះជួល ៦ជាន់ ជាប់នឹងផ្លូវ ៣០ ម៉ែត្រក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ាង វាសនា ភេទប្រុស អាយុជិត២០ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេកំពុងរត់គេចខ្លួន។

    តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេបាន បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HQ-0435 ក៏បានប្រទះនឹងជនសង្ស័យចំនួន២ នាក់ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ដោយជនសង្ស័យបានហៅឲ្យរូបគេ ដឹកមកចំណុចទីតាំងខាងលើ លុះមកដល់ចំណុចកើតហេតុខាងលើ ស្ងាត់និងយប់ងងឹតផង ធ្វើឲ្យជនសង្ស័យឆ្លៀតឱកាស បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីរូបគេមួយគ្រឿង បានសម្រេចហើយនាំគ្នារត់គេចខ្លួន ភ្លាមៗនោះគេក៏បានស្រែកចោរ និងបានហៅមិត្តភក្កិដែលប្រកបមុខរបរដូចគ្នា មកជួយអន្តរាគមន៍ រួចក៏បាននាំគ្នាព័ទ្ធចាប់បានជនសង្ស័យម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។

    បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះសមត្ថកិច្ចនាំខ្លួន មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីដាក់ពាក្យបណ្ដឹង ចំណែកជនសង្ស័យសមត្ថកិច្ច ធ្វើកំណត់ហេតុរួចបញ្ជូនបន្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img