More

    អភិបាលខេត្តកណ្តាល អំពាវនាវឱ្យប្រជាពលរដ្ឋមកលេងវត្តប៉ាកណាម ជៀសវាងជឿតាមការញុះញង់បំភ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម

    spot_img

    ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ស្វែងយល់ពីការពិត ចាំធ្វើការវិភាគតាមក្រោយជៀសវាងជឿតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស។ លោកថ្លែងបែបនេះ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តប៉ាកណាម ស្ថិតនៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។

    លោក គួច ចំរើន បានបញ្ជាក់បន្ថែមថា ការចោទប្រកាន់ថាវត្តប៉ាកណាម ត្រូវបានរំលោភបំពានដោយភាគីវៀតណាម គឺជាការមើលស្រាល និងមើលងាយដល់ព្រះសង្ឃដែលគង់នៅវត្តនេះ ក៏ដូចជាមើលងាយដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ។

    លោក គួច ចំរើន ក៏បានគូសបញ្ជាក់ថា បើសិនជាប្រជាពលរដ្ឋចង់ដឹងច្បាស់ថា វត្តប៉ាកណាមយ៉ាងណានោះ សូមអញ្ជើញមកលេង និងធ្វើបុណ្យនៅវត្តប៉ាកណាមនេះទាំងអស់គ្នា ព្រោះថា យើងបានលឺគេនិយាយ១០០ដង មិនស្មើនឹងយើងមកឃើញផ្ទាល់ភ្នែកម្តងនោះឡើយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img