ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក យ៉ាងសកម្ម ទទួលបានលទ្ធផលល្អ របស់កងកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ខណៈ ៩ខែឆ្នាំ២០២៤នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនជាង៧ពាន់ករណី រកឃើញថ្នាំញៀនជិត៦តោន៕