More

    “ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ គ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះ ពាល់ ២ស្រុក ប្រជាពលរដ្ឋ ៤២៧គ្រួសារ ដំណាំកសិកម្ម ៥៣៧​ហិកតា និងផ្លូវជនបទ ១៤.៤៩០ម៉ែត្រ ក្នុងខេត្តរតនគិរី ”

    spot_img

    នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ា វិចិត្រអភិបាលរងខេត្តតំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ឆ្នាំ២០២៤នៅសាលប្រជុំអគារDសាលាខេត្តរតនគិរីព្រឹក ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៤។

    ឯកឧត្តមអភិបាលរងខេត្តបន្តថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តរតនគិរី មានមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ដែលកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ដូចជា៖ ជំនន់ ទឹកភ្លៀង រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ និងជំងឺឆ្លងរាតត្បាត ។ល។ ហើយឥទ្ធិ ពលនៃការប្រែប្រួលអាកាសធាតុ ក៏ជាកត្តាជំរុញឱ្យគ្រោះមហន្តរាយទាំងនោះ កាន់តែកើន ឡើងនូវភាពញឹកញាប់ និងផលប៉ះពាល់ថែមមួយកម្រិតទៀត ដែលត្រូវរួមគ្នាយកចិត្តទុកដាក់។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានបង្ហាញថាគ្រោះមហន្តរាយទឹកជំនន់ បានបង្ក ឱ្យប៉ះពាល់ដល់គ្រួសារជាច្រើន ពិសេសសហគមន៍ដែលរស់នៅជាប់នឹងប្រភពទឹកធម្មជាតិ គឺ៖ ទន្លេ និងអូរ ផលដំណាំកសិកម្មក៏ទទួលរងផលប៉ះពាល់ច្រើនគួរឱ្យកត់សម្គាល់ផង ដែរ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សាលារៀន មណ្ឌលសុខភាព ព្រមទាំងអាយុជីវិតមនុស្ស សត្វពាហនៈ ខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់ការប្រកប មុខរបរចិញ្ចឹមជីវិត ក៏ដូចជាប្រាក់ចំណូលផងដែរ។

    ឯកឧត្តម ម៉ា វិចិត្រ បានលើកយកអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួន របស់ សម្តេចបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដែលបានប្រគល់ភារកិច្ចជូនគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដូចតទៅ៖
    ទី១-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រៀមលក្ខណៈ ក្នុងការដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ទាន់ និងទាន់ពេល វេលាដល់ប្រជាកសិករ ប្រសិនបើមានគ្រោះមហន្ត
    រាយកើតឡើង ជាពិសេសគ្រោះទឹក ជំនន់ ដើម្បីធានាថា ប្រជាកសិករយើង អាចបង្កបង្កើនផល ក្នុងរដូវវស្សានេះ ប្រកបដោយ ប្រសិទ្ធភាព និងទិន្នផលខ្ពស់។
    ទី២-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹក និង ឧតុនិយម និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពង្រឹង និងពន្លឿនបន្ថែមនូវការងាររៀបចំ ប្រព័ន្ធរំដោះទឹកជំនន់ ជាពិសេសពីជំនន់ទឹកភ្លៀង ចំពោះទីតាំងសំខាន់ៗ ដែលមាន សក្តានុពលសេដ្ឋកិច្ច ហើយងាយរងគ្រោះ។
    ទី៣-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រប់ក្រសួងស្ថាប័នពាក់ព័ ពន្លឿនការរៀបចំធ្វើបច្ចុប្បន្នភាព និងការពង្រីកទៅកាន់បណ្តាសហគមន៍ នូវប្រព័ន្ធ ប្រកាសឱ្យដឹងមុននូវគ្រោះអាសន្ន និងគ្រោះមហន្តរាយគ្រប់ប្រភេទ ទាំងគ្រោះមហន្តរាយ ដែលបណ្តាលមកពីធម្មជាតិ ដូចជា៖ គ្រោះ ទឹកជំនន់ ខ្យល់ព្យុះ និងជំងឺរាតត្បាត ក៏ដូចជា គ្រោះមហន្តរាយដែលបណ្តាលមកពីឧបទ្ទវហេតុផ្សេងៗ រួមមាន៖ អគ្គីភ័យ និងគ្រោះថ្នាក់ ចរាចរណ៍ ជាដើម។
    ទី៤-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងកិច្ចសហការ ក្នុងការចុះអន្តរាគមន៍ដល់ប្រជាជនរងគ្រោះ ដោយការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដែល កំពុងបង្កផលប៉ះពាល់លើផ្ទៃដីដាំដំណាំ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា៖ គ្រាប់ពូជ ឬធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិករ រងគ្រោះ ដើម្បីឱ្យពួក គាត់អាចបន្តការដាំដុះឡើងវិញបាន។
    ទី៥-គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គិតគូរលើការរៀបចំ ផែនការឆ្លើយតបចំពោះគ្រោះមហន្តរាយ នៃការផ្ទុះឡើងសត្វល្អិតចង្រៃ ក៏ដូចជាយន្តការ ចាំបាច់នានា ដើម្បីពង្រឹងជីវភាព ដល់ប្រជាកសិករ ឱ្យទាន់ពេលវេលា ពេលវេលា ពង្រឹងប្រសិទ្ធភាព នៃការឆ្លើយតបនឹងគ្រោះមហន្តរាយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img