More

    សម្តេចធិបតី ហ៊ុន ម៉ាណែត បងប្អូនជនរួមជាតិ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែន

    spot_img

    នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២៩២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ការងារដែលខ្ញុំដាក់ចេញឱ្យ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំដំណើរទស្សនកិច្ចតាមព្រំដែននៅទិសឦសាន ដែលនឹងចេញដំណើរនៅថ្ងៃទី០៧ ខែកញ្ញា គឺមកទល់ពេលនេះ មានបងប្អូនជនរួមជាតិយើងបានធ្វើដំណើរទៅដោយខ្លួនឯងខ្លះៗទៅហើយ។ ហើយខ្ញុំសូមបញ្ជាក់ជាថ្មីថា ដំណើរទស្សនកិច្ចនៅទិសឦសាននេះគឺមិនគិតថ្លៃនោះទេ”។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មកទល់ពេលនេះ មានបងប្អូនជនរួមជាតិយើងជិត ១ ០០០នាក់ហើយ ដែលបានចុះឈ្មោះធ្វើដំណើរទៅទស្សនកិច្ចនៅព្រំដែនទិសឦសាន ដែលរៀបចំដោយក្រសួងព័ត៌មាន ហើយការរៀបចំនេះមិនប្រើប្រាស់ថវិកាជាតិ និងថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ គឺជាថវិការបស់ខ្ញុំ និងភរិយា ព្រមទាំងសប្បុរសជនមួយចំនួនទៀតផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img