កោះកុង ៖ ពលរដ្ឋលេីកឡេីងថា ការដេញថ្លៃលើគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤នៅសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង បានលេចចេញរឿងមួយចំនួន ដែលគួអោយហួសចិត្ត និងនឹកស្មានមិនដល់ ខណៈការរៀបចំដេញថ្លៃ គម្រោងសាងសង់ផ្លូវបេតុងក្នុងមូលដ្ឋាន ធ្វេីឡេីងដោយគ្មានតម្លាភាព កេីតឡេីងដូចជាការរៀបចំទុក។
ជាក់ស្ដែងនៅសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង កាលវេលាម៉ោង៨.៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៤នេះ អ្នកសារព័ត៌មាននិងមហាជនបានសង្កេតការណ៍មើលឃើញថា មានក្រុមហ៊ុនដេញថ្លៃមួយចំនួនបានចូលរួម ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមេ៥ខ្សែប្រវែង ០៥៨០គម ទទឹង ៤ម កម្រាស់១៥០មម នៅភូមិព្រែកស្វាយ និងភូមិស្ទឹងវែង ក៏ប៉ុន្តែអ្នកឈ្នះបានទៅលេីក្រុមហ៊ុនតែមួយប៉ុណ្ណោះ គឺឈ្មោះពៅផល្លា ដែលគ្មានគូប្រកួតបាន និងធ្វេីតាមបានដូចនោះឡេីយ ដោយសារតែក្រុមហ៊ុននេះបានដើរចរចារបោះលុយ ទឹកតែ និងតម្លៃខ្លួនបន្ថែមទៀតឲ្យទៅ អ្នកទទួលផ្សេងៗនៅក្នុងខេត្តនិងមកពីបណ្ដាខេត្តដើម្បីជាថ្នូនិងការមិនអោយចូលប្រកួតប្រជែងដាក់ដេញថ្លៃ នៅក្នុងសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង ដូច្នេះទេីបធ្វេីអោយក្រុមហ៊ុននេះ ឈ្នះលេីគម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងមេ៥ខ្សែប្រវែង ០៥៨០គម ទទឹង ៤ម កម្រាស់១៥០មម នៅភូមិព្រែកស្វាយ និងភូមិស្ទឹងវែង និងដាក់ស្លាកសញ្ញាគម្រោង១កន្លែង មានតម្លៃប៉ាន់ស្មាន÷២៧៤.០៩៨.៤៦៨ រៀល ហេីយក្រុមហ៊ុន(ពៅ ផល្លា)ដាក់ដេញថ្លៃក្នុងតម្លៃ២៤៤.០០០០.០០០រៀលគត់ ចុះស្មើ១០.៩៩% ប្រហាក់ប្រហែលនិងតម្លៃប៉ាន់ស្មាន ដែលទាបជាងគេបំផុត រីឯក្រុមហ៊ុន៦ផ្សេងទៀតនោះគ្រាន់តែជួយដាក់ដើម្បីបង្គ្រប់និតិវិធី ដើម្បីបំភាន់ភ្នែក មហាជនតែប៉ុណ្ណោះ។
បើប្រៀបធៀបការដេញថ្លៃនៅសាលាឃុំភ្ញីមាស ស្រុកគីរីសាគរ នៅព្រឹកថ្ងៃខែឆ្នាំដដែល មានតម្លាភាពត្រឹមត្រូវដេញថ្លៃចុះ 51.03% មិនដូចនៅសាលាសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទនោះទេ។
អ្វីដែលហួសចិត្តនោះបក្ខពួករបស់ក្រុមហ៊ុនពៅផល្លាខាងលើ បានចាំស្ទាក់ផ្លូវក្រុមហ៊ុនផ្សេងៗក្នុងខេត្តនិងក្រៅខេត្តដែលមកចូលរួមប្រកួតប្រជែងដាក់ដេញ ថ្លៃ ដោយ ចរចាបោះលុយទឹកតែនិងតម្លៃខ្លួនបន្ថែមទៀត ឲ្យ សម្រេចបានជោគជ័យដោយរលូន។ តេីនេះគឺជាការដេញថ្លៃពិតប្រាកដឬការរៀបចំ ដេីម្បីក្តោបយកថវិការជាតិ ទៅប្រេីប្រាស់លេីការចំណាយដែលមិនសមស្រប? ។
មហាជនបាននិយាយថា បើសិនជានៅតែមិនមានវិធានការទប់ស្កាត់ពីមន្ត្រីជំនាញ និងអាជ្ញាធរខេត្តទេនោះ មិនដឹងជាថវិការជាតិរាប់រយរាប់ពាន់លាន ត្រូវបានបាត់បង់ដោយសារការឃុបឃិតគ្នារវាងក្រុមអ្នកទទួលម៉ៅការនិងអ្នកទទួលរៀបចំជាក់ជាមិនខាន ព្រោះរឿងដដែលៗនេះនៅខេត្តកោះកុងបន្តកើតមានជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។
ពាក់ព័ន្ធជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង បានរាយការណ៍ជូនលោកវ៉ែនសុខានាយកទីចាត់ការនិងផែនការវិនិយោគតាមប្រព័ន្ធតេឡេក្រាម តែលោកបានត្រឹមតែចូលមើល មិនឆ្លើយតប។
មហាជនសំណូមពរលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាជួយចាត់កម្លាំងចុះស្រាវជ្រាវនិងត្រួតពិនិត្យលេីកិច្ចការនេះ។ ដោយញុឹប សន