(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណបញ្ជាការឯកភាពខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឧត្តមសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះចុះពិនិត្យកម្លាំងសមត្ថកិច្ចតាមបណ្តាលក្រុង-ស្រុក កំពុងរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅគោលដៅសំខាន់ៗទូរទាំងខេត្ត។
ក្នុងនាមប្រធានគណបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នឹងការពារដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារ កម្លាំងចម្រុះចុះត្រួតពិនិត្យកម្លាំងប្រចាំការ នៅតាមគោលដៅសំខាន់ៗមួយចំនួនក្នុងខេត្ត។
ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្ត និងឧត្តមសេនីយ៍ឯក ស្នងការ ព្រមទាំងក្រុមការងារ បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះ៕