សំពៅកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូណេស៊ីចំនួន ០១គ្រឿង មានឈ្មោះ KRI BIMA SUCI ដឹកនាំដោយលោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការសំពៅកងទ័ព ជើងទឹកឥណ្ឌូណេស៊ី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយ សុវត្ថិភាព នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសីហា ឆ្នាំ២០២៤នេះ ដោយមានការទទួល ស្វាគមន៍ពីលោក វរនាវីឯក មាន សាវឿន នាយសេនាធិការរងកងទ័ពជើងទឹកមូលដ្ឋាន សមុទ្ររាម និងនាយនាវីជាច្រើនរូបនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងដំណើរបំពេញទស្សនកិច្ចរបស់សំពៅកងទ័ពជើងទឹកឥណ្ឌូណេស៊ី នៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀតរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរក៏ដូចជា រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូណេស៊ី ។
ចំពោះ លក្ខណៈបច្ចេកទេសនាវា៖១-នាវាឈ្មោះ KRI BIMA SUCI មានបណ្ដោយ ១១១,២០ម៉ែត្រ ទទឹង ១៣,៦៥ម៉ែត្រ ជម្រៅទឹក ៥,៦ម៉ែត្រ ទម្ងន់ផ្ទុក ២៣៤៦តោន និងល្បឿន ១២kts ដែលដឹកនាំដោយមេបញ្ជា ការនាវា លោកវរនាវីទោ Hastaria Dwi Prakoso មេបញ្ជាការសំពៅកងទ័ពជើងទឹកឥណ្ឌូណេស៊ី ៕