More

    អបអរសាទរការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៤

    spot_img

    (ឧត្តរមានជ័យ).នៅរសៀលថ្ងៃទី.១២ខែសីហាឆ្នាំ ២០២៤.មន្ទីរអប់រំយុវជននិងកីឡា.ខេត្ត.ឧត្តរមានជ័យ.បានប្រារព្ធពិធីបិទការប្រកួតកីឡាមហាជនថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៤.ក្រោមអធិបតីភាពឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ.អភិបាលខេត្តរង.កងកម្លាំងសមត្ថកិច្ច.មេបញ្ជាការកងរាជអាវុធហត្ថ.ប្រធានមន្ទីរជុំវិញខេត្ត.អភិបាលស្រុកទាំងប្រាំ.កីឡាករនិងកីឡាការិនី.លោកគ្រូអ្នកគ្រូ.និងសិក្សាអនុស្សជាច្រើនរយនាក់ផងដែរ។

    លោក.ពេជ្រ.រតនា.ប្រធានមន្ទីរអប់រំយុវជននិងកីឡា.ខេត្តឧត្តរមានជ័យ.បាទមានប្រសាសន៍លើកឡើងថា.ការប្រកួតជ្រើសរើសកីឡាករជើងឯកថ្នាក់ខេត្តនាពេលនេះគឺជាកាបង្ហាញនូវសាមគ្គីភាពចេះអធ្យាស្រ័យគ្នារវាងក្រុមនិងក្រុម.រវាងសាលានិងសាលារៀនពិសេសកីឡាករ.កីឡាការិនី.ហើយនិងត្រូវរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាខេត្តឧត្តមានជ័យឱ្យកាន់តែមានភាពរីកចម្រើនប្រែក្លាយពីទីលានជាថ្នាលបណ្ដុះបណ្ដាលដើម្បីក្លាយទៅជាកីឡាករកីឡាការិនីពិតៗសម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនាពេលខាងមុខនេះ។

    មានប្រសាសន៍នាអាកាសនោះឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្ត.ឧត្តរមានជ័យ.បានលើកឡើងផងដែរថាវិស័យកីឡាគឺជាមុខព្រួញសំខាន់មួយរបស់រាជរដ្ឋាភិបាល.ដែលដឹកនាំដោយសម្ដេចបវរធិបតី.ហ៊ុន.ម៉ាណែត.នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.ពិសេសគឺក្រសួងអប់រំយុវជននិងកីឡាគឺជាអ្នកទទួលខុសត្រូវផ្ទាល់និងយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងគោលបំណងធ្វើការអភិវឌ្ឍ។បង្កើននូវសមត្ថភាពនិងទេពកុសលកីឡាករកីឡាការិនីតួយ៉ាងមានមន្ទីរអប់រំយុវជននិងកីឡាករខេត្ត។បានរៀបចំកម្មវិធីប្រកួតនេះឡើងដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍បង្កើតឱកាសបានជួបជុំគ្នាបានស្គាល់គ្នានិងបង្កើតនូវមិត្តភាពបន្ថែមទៀត។

     

    អភិបាលខេត្ត.បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រតិភូកីឡាករកីឡាការិនីមកពីតាមគ្រឹះស្ថានសិក្សាទាំងប្រាំក្រុងស្រុកដែលបានចូលរួមនៅក្នុងការប្រកួតហើយបានគោរពតាមគោលការណ៍និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាល្អត្រឹមត្រូវនិងមានស្មារតីស្រឡាញ់កីឡាពិតប្រាកដដើម្បីទទួលនូវលទ្ធផលបច្ចេកទេសស្របតាមសមត្ថភាពរបស់ខ្លួន.ដោយគិតតែពីការឈ្នះចាញ់គឺជារឿងសំខាន់នោះឡើយ.ពីព្រោះវិស័យអប់រំកីឡាគឺជាសមាសភាពមួយដ៏សំខាន់នៅក្នុងចំណោមសមាសភាពទាំងប្រាំនៃការអប់រំសម្រាប់ពង្រឹងនូវកាយសម្បទានិងសុខភាពអ្នកសិក្សាដែលមិនអាចខ្វះបានណាមួយនោះឡើយដែលកំពុងតែសិក្សានៅក្នុងកម្រិតវិទ្យាល័យព្រោះអាចអភិវឌ្ឍកាយសម្បទាគុំនិតប្រាជ្ញានិងស្មារតីរបស់កុមារឲ្យមានលទ្ធភាពទទួលបាននូវការអប់រំល្អបំផុតថែមទៀតផង។ជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៤មានកីឡាករកីឡាករណីចូលរួមប្រកួតសរុបចំនួន ៣០២នាក់.ស្រី៧០នាក់ហើយនាឱកាសនោះដែរ.ថ្នាក់ដឹកនាំខេត្តក៏បានផ្ដល់នូវ ថវិកាមួយចំនួនជូនដល់ក្រុមកីឡាករកីឡាការិនីដែលទទួលបាននូវជ័យលាភីនាឱកាសនេះផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img