ពីខេត្តព្រះសីហនុ៖(ព័ត៌មានបន្ថែម)ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តទំនើបបុកជាមួយនឹងម៉ូតូពេញទំហឹងបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិតម្នាក់នៅនិងកន្លែងកើតហេត្តរីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះគឺបានកើតឡើងកាលពីវេលាម៉ោងជាង ១១:០០នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ២៨មិថុនាកែងនិងផ្លូវស្តុបបត់ ទៅគុជអាសុី ស្ថិតក្នុងសង្កាត់លេខ០៣ ក្រុង/ខេត្តព្រះសីហនុ។
ពាក់ព័ន្ធករណីខាងលើនេះ យោងតាមប្រភពព័ត៌មានអ្នកឃើញហេតុការណ៍កន្លែងកើតហេតុ រួមទាំងការបញ្ជាក់ពី លោក ឧត្តមសេនីយ៍ត្រី ស៉ីធឿន តុលា ស្នងការងនៃស្នងការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងនៅល្ងាច នៅថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៤ នេះថា ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានកើតឡើង រវាង រថយន្ត ០១គ្រឿង ម៉ាក MERCEDES ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា XING.MEY បើកបរដោយ ជនជាតិចិន ធ្វើដំណើរតាមផ្លូវ ២៨មិថុនា លុះមកដល់ត្រង់ចំណុចស្តុបទល់មុខកាស៊ីណូហុងកុងក្វាងទុង បានបត់ឆ្វេងផ្លាស់ប្ដូរទិស ក៏ស្រាប់តែមានម៉ូតូ ០១គ្រឿង បុក ម៉ាកAIRBLAED ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1I-2900 អ្នកបើកបរដោយយុវជនចំនួន២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជនជាតិខ្មែរ ធ្វើដំណើរមានទិសដៅពី ត្បូង ទៅ ជើង ក្នុងស្ថានភាពលឿនជាន់ប្រាំងមិនជាប់ជ្រុលទៅបុកជាមួយនឹងរថយន្តពេញទំហឹងប្លង់ទៅខ្ទប់ជាមួយនឹងកញ្ចក់រថយន្តដួលបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងម្នាក់ និង ម្នាក់ទៀតរងរបួសធ្ងន់
ភ្លាមៗនោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន រីឯអ្នករបួសធ្ងន់មនុស្ស ០១នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។
ឧត្តមសេនីយ៍ត្រី ស៉ីធឿន តុលាស្នងការរងបានឲ្យដឹងបន្ថែមទៀតថា ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានវាស់វែងរួចរាល់ប្រមូលយក វត្ថុតាង រថយន្ត នឹង ម៉ូតូ យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ចំណែកអ្នកបើកបររថយន្តគឺលោកបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុព្រឹកមិញហើយដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕