ខេត្តព្រះសីហនុ÷(ព័ត៌មានបឋម)មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងបុកជាមួយ pass app បណ្ដាលឱ្យអ្នកបើកបរ pass app រងរបួស ហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤នេះ នៅចំណុចរង្វង់មូល(តោពីរ)ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្ត ព្រះសីហនុ។
បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នៅកន្លែងកើតបានទេដឹងថា មុនដំបូងពួកគាត់ទាំងអស់គ្នាបានឃើញ រថយន្តម៉ាក KIV ពាក់ផ្លាកលេខ ភ្នំពេញ 2 -84 19 បើកបរដោយជនជាតិចិនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ២០០លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកជាមួយ pass app ពាក់ផ្លាកលេខ ភ្នំពេញ 1-H 86 31 ពេញទំហឹងបណ្ដាលឱ្យម្ចាស់ផាសស្អាតរងរបួសតែម្ដង ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះភាគីទាំងសងខាងបានប្រកែកគ្នាយ៉ាងតឹងសរសៃកផងដែរហើយក្រោយពីមានហេតុការណ៍នេះកើតឡើងមកសមត្ថកិច្ចក៏បានមកដល់ដើម្បីធ្វើការសម្របសម្រួលផងដែរ។
សូមបញ្ជាក់ថាជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងវត្ថុតាងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនិងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់៕បើមានព័ត៌មានអ្វីបន្ថែមក្រុមការងារយើងនិងធ្វើការផ្សាយបន្តនៅពេលក្រោយប្រទេសទៀត។