More

    ប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់អបអរសាទរ ចំពោះឯកឧត្តម ផៃ ប៊ុនវណ្ណ:អភិបាលខេត្តរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម.មាន.ចាន់យ៉ាដា.អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ.និងជាប្រធានក្រុមការងាររដ្ឋបាលខេត្ត បានជួយដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋក្នុងពិធីបើកវេទិការសាធារណ:

    spot_img

    ឧត្តរមានជ័យ : នៅព្រឹកនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តគីរីមង្គល ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបើកវេទិការសាធារណ: ក្រោមអធិបតីភាពរបស់ឯកឧត្តម ផៃ ប៊ុនវណ្ណន: អភិបាលរងខេត្តឧត្តរមានជ័យ និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម មាន ច័ន្ទយ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ អមដំណើរដោយឯកឧត្តម សូ ប្រុស ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ លោក ផុន ចាន់និល អភិបាលក្រុងសំរោង ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោកលោកស្រីជុំវិញខេត្ត និងចូលរួមពីប្រជាពលរដ្ឋចំនួន៥៧៧នាក់ ។
    ក្នុងឨកាសនោះដែរឯកឧត្តម ផៃ ប៊ុនវណ្ណ: បានទទួលនូវការសំណូមពរដែលមានផលលំបាកកន្លងមកជាច្រើើនករណី ជាពិសេសបញ្ហាវិវាទដីធ្លី ផ្លូវថ្នល់ព្រមទាំងបរិស្ថានសាធារណ: ។

    ក្នុងឱកាសនោះដែរឯកឧត្តមបានធ្វើការដោះស្រាយភ្លាមៗជាច្រើនករណី និងករណីខ្លះត្រូវបានលើកទៅដោះស្រាយនៅសាលាខេត្តពេលក្រោយ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋអោយគោរពនូវគោលនយោបាយសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដើម្បីរក្សារសន្តិសុខក្នុងមូលដ្ឋាន ។ ក្នុងនោះប្រជាពលរដ្ឋបានអំណរសាទរ នូវដំណោះស្រាយរបស់ឯកឧត្តម ផៃ ប៊ុនវណ្ណ: ព្រមជាមួយសម្លេងទះដៃគ្រប់ៗគ្នា

    ក្នុងពេលនោះដែរមហាជនគេសង្កេតឃើញថាបញ្ហាចម្បងៗដែលប្រជាពលរដ្ឋបានលើកឡើងភាគច្រើនទៅលើបញ្ហាទំនាស់ដីធ្លីដែលមានភាពចម្រូងចម្រាស់ដោះស្រាយពុំទាន់ចេញជាយូរយារណាស់មកហើយ។ធ្វើឱ្យប្រជាពលរដ្ឋពិបាកនៅក្នុងការចុចប្លង់ជាប្រព័ន្ធអ្នកឱ្យបានត្រឹមត្រូវ

    ហើយប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់ឯកឧត្តម.ផៃ.ប៊ុនវណ្ណៈអភិបាលរងខេត្ត.មេត្តាធ្វើយ៉ាងណាជំរុញឲ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័សផងដែរ.ក្នុងនោះឯកឧត្តមក៏បានទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋដើម្បីដោះស្រាយក្នុងពេលឆាប់ៗ

    សូមបញ្ជាក់ផងដែរថាឆ្លៀតក្នុងឱកាសនោះឯកឧត្តម ផៃ.បុ៑នវណ្ណៈក៏បាននាំយកទ័យទានមួយចំនួនដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្ត.គិរីមង្គលផងដែរ។ឈឹមកុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img