More

    រដ្ឋបាលខេត្តប្រាប់អោយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រៀមអន្តរាគមន៍ និងរៀបចំទីទួលសុវត្ថិភាព ក្នុងការជម្លៀសប្រជាពលរដ្ឋ បើទឹកស្ទឹងនៅតែបន្តឡើងមិនឈប់

    spot_img

    (បាត់ដំបង) ដោយមើលឃើញមានការកើនឡើងជាបន្តបន្ទាប់តាមរយះជំនន់ទឹកភ្លៀងរហូតកម្រិតកម្ពស់ទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់ជាង ១៣ម៉ែត្រ និងកម្រិតទឹកដែលត្រូវប្រកាសអាសន្ននៅកម្ពស់ ១៤,៥០ម៉ែត្រ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយស្តីពីការត្រៀមបង្ការជំនន់ទឹកភ្លៀង។

    ហើយដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ រដ្ឋបាលខេត្ត បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ រាល់កូនចៅ សម្ភារៈ និងឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពដែលកំណត់ដោយអាជ្ញាធរមូលដ្ឋាន។

    បន្ថែមពីនេះ រដ្ឋបាលខេត្តក៏បានជម្រុញអោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពអោយបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋនៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ និងត្រូវធ្វើការផ្សព្វផ្សាយណែនាំអោយប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img