(បាត់ដំបង)រថយន្តស៊ីណាបុកម៉ូតូឆ្លងផ្លូវ បំបែកជ្រុលចង្កូតទៅបុករថយន្ត កូរ៉េចតនៅស្ងៀមក្រឡាប់ផ្ងារជើង បានបណ្តាលស្លាប់ម្នាក់នៅនឹង កន្លែង និងរបួសធ្ងន់ស្រាល៤នាក់ គាបជាប់ស្ត្រីម្នាក់ក្នុងកាប៊ីន រថយន្ត។
គ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅល្ងាចថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២៤នៅផ្លូវហាយវេ រៀងក្រុង ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបងបានអោយដឹងថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមានរថយន្តស៊ីណាពាក់ ធ្លាក់បាត់ដំបង2C.1585ជារថយន្តកាក់ស៊ីដែលមានអ្នកដំណើរ ក្នុងរថយន្តប្រមាណ៧នាក់បាន
បើកបរតាមផ្លូវជាតិលេខ៥ផ្លូវវាង ក្រុងក្នុងទ្ទិសដៅត្បូងមកជើង ដល់ ចំណុចកើតហេតុបានបុករះអ្នក ជិះម៉ូតូដែលបើកបរក្នុងទិសដៅ ពីលិចមកកើតបណ្តាលប៉ើង ស្លាប់ភ្លាមៗហើយរថយន្តស៊ីណា រុលទៅបុករថយន្តម៉ាហ៊ីដដែល នេះថែមទាំងបានជ្រុលចង្កូត ទៅបុករងយន្តហ៊ីយិនដាយកូរ៉េ មួយគ្រឿងទៀត ពាក់ផ្លាក់លេខ ភ្នំពេញ3G-3429ដែលកំពុងចត ចោលនៅចិញ្ចើមផ្លូវបណ្ដាក្រឡាប់ ផ្ងាជើងអ្នកបើកបររថយន្តស៊ីណា បានរត់គេចខ្លួនបាត់។
មន្រ្តីនគរបាលបានបញ្ជាក់ថា៖ គ្រោះចរាចរណ៍បង្កអោយមានអ្នក រងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងនោះមានក្មេងប្រុសម្នាក់របួសធ្ងន់និងស្រ្តីម្នាក់គាបជាប់ កាប៊ីនមុខខាងស្តាំត្រូវបានកម្លាំង នគរបាលនិងប្រជាពលរដ្ឋជួយ គាស់ចេញហើយដឹកទៅកាន់ មន្ទីពេទ្យសង្គ្រោះបន្ទាន់ ចំណែក សាកសពជនរងគ្រោះបាន ប្រគល់ឲ្យសាច់ញាតិយកទៅ ធ្វើបុណ្យ៕