More

    កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤

    spot_img

    ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

    កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន៧ យកមកពិនិត្យ និងពិភាក្សារួមមាន៖
    ១.ប្រសាសន៍បើកកិច្ចប្រជុំ
    ២.ពិនិត្យកូរ៉ុម
    ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២ របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
    ៤.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
    ៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត
    ៦.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេលដប់ពីរ (១២)ខែ រាប់ចាប់ពីកិច្ចប្រជុំលើកទី២នេះទៅ
    ៧.ប្រសាសន៍បូកសរុប។

    spot_img

    អត្ថបទទាក់ទង

    spot_img