More

    ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ពលរដ្ឋជាង៦០០គ្រួសារ នៅខេត្តពោធិ៍សាត់

    spot_img

    (ខេត្តពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា រួមទាំងមិត្តភក្តិ និងក្រុមការងារបានអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំអាហារសាមគ្គីជូនលោកយាយលោកតា បងប្អូនពលរដ្ឋចំនួន៦៥០គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

    -ទីតាំងទី១គឺនៅវត្តភ្នំខុស ស្ថិតនៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានព្រះសង្ឃ១០អង្គ វត្តនេះទើបតែបានបង្កើតឡើងរយៈពេលតែ៨ខែតែប៉ុណ្ណោះ។

    -ទីតាំទី២ គឺនៅវត្តប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វត្តនេះទើបបានបង្កើតឡើងរយៈពេល៣ឆ្នាំ មានព្រះសង្ឃគង់នៅចំនួន៥អង្គ។
    វត្តទាំង២នេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអារាមនេះផងដែរ។

    ឯកឧត្តម និងលោកជំទាវ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនៅក្នុងវត្តនេះផងដែរ។

    បន្ទាប់មកឯកឧត្តម និងលោកជំទាវក៏បានអញ្ជើញទៅកាន់វិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីរៀបអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន៦៥០នាក់។ នៅទីនេះ ឯកឧត្តម និងលោកជំទាវបានចែកអំណោយជូនប្រជាពលរដ្ឋចំនួន៦៥០គ្រួសារដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកាផងដែរ។ ឯកឧត្តម និងលោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

    ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖
    ០១-អង្ករ១តោន
    ០២-ត្រីខចំនួន១កេស មាន១០យួរ
    ០៣-មីចំនួន៥កេសធំ(៣០កេសតូច)
    ០៤- ត្រីងៀតចំនួន ១០ គីឡូ
    ០៥- សាច់ក្រកចំនួន១០ គីឡូ
    ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
    ០៧- ទឹកដោះគោខាប់ ចំនួន២កេស
    ០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ
    ០៩- តែចំនួន២គីឡូក្រាម
    ១០- ស្ករសចំនួន១បេ
    ១១- អំបិលចំនួន១បេ
    ១២- ប៊ីចេងចំនួន១បេ
    ១៣- ទឹកត្រីចំនួន៥យួ
    ១៤- ទឹកស៊ីអុីវចំនួន៥យួរ
    ១៥- សាប៊ូដុំ ចំនួន៣០ដុំតូច
    ១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
    ១៧- ប្រេងកូឡា ចំនួន៥ដុំ
    ១៨- ប្រេងខ្យល់ ចំនួន៥ដុំ
    ១៩- ទឹកបរិសុទ្ធអារុណា១០កេះ
    ២០-បច្ច័យសម្រាប់វត្ត ២លានរៀល

    សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៦៥០គ្រួសារ ដោយ១គ្រួសារទទួលបាន៖
    ១-អង្ករ២៥គីឡូក្រាម
    ២-ត្រីខ១យួរ
    ៣-ទឹកដោះគោ៤កំប៉ុង
    ៤-ទឹកត្រី១យួរ
    ៥-ទឹកស៊ីអ៊ីវ១យួរ
    ៦-ស្ករស១គីឡូក្រាម
    ៧-ស្បែកជើង១គូ
    ៨-ប្រមា១
    ៩-សារុង១
    ១០-ប្រេងកូឡា១ដប
    ១១-ប្រេងខ្យល់១ដប
    ១២-សាប៊ូ១ដុំ
    ១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត
    ១៤-ថវិកាចំនួន៤ម៉ឺនរៀល៕

    spot_img

    អត្ថបទទាក់ទង

    spot_img