More

    យុវជន២នាក់ត្រូវក្រុមក្មេងស្ទាវដេញគប់ ស្រែកឲ្យគេជួយផ្អើលទាំងយប់ ក្នុងខណ្ឌទួលគោក

    spot_img

    ភ្នំពេញ៖ យុវជន២នាក់ ជិះម៉ូតូមួយគ្រឿងចេញពីផឹកស៊ីត្រឡប់មកផ្ទះវិញ ក៍ប្រទះនិងក្មេងស្ទាវជាង១០ នាក់ ជិះម៉ូតូ៥គ្រឿងដកដាវដេញកាប់ រត់ចូលកន្លែងលក់គុយទាវ ឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ខាងក្រោយសាលាតិចណូ ជិតនៅស្ពានអាកាស៥ មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

     

    តាមការប្រភពពីរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នាពីរនាក់ ជិះម៉ូតូ១គ្រឿង ចេញពីផឹកសុីនៅហាងមួយកន្លែងនៅ ក្បែរម្តុំសាលារៀនសន្ធរម៉ុក បំណងត្រឡប់មកផ្ទះ លុះជិះមកដល់ចំណុចស្ពានអាកាស៥មករា ក៏ប្រទះនឹងក្មេងស្ទាវជាង១០ នាក់ជិះម៉ូតូចំនួន៥ គ្រឿងរួចក៏បានដកដាវដេញកាប់ពួកគេ ធ្វើឲ្យភ័យស្លន់ស្លោ រត់ចូលកន្លែងលក់គុយទាវ នៅចំណុចអតីតរង្វង់មូលទួលគោក ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៅទីនោះបានជួយ។

    ប្រភពដដែលបានបន្តទៀតថា ក្រោយមកពួកគេបានឈនៅទៅនោះ ដោយមិនទាន់ហ៊ានចូលផ្ទះនោទេ ខ្លាចស្ទាវទាំងនោះដេញកាប់ទៀត។ ដោយក្មេងស្ទាវទាំងនោះ បានជិះម៉ូតូឆ្វែងទៅឆ្វែងមក។ លុះមួយសន្ទុះក្រោយមក ក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះ ស្រាប់ពួកក្មេងស្ទាវទាំងនោះជិះម៉ូតូដេញកាប់និង ដាវ និងយកដុំថ្មគប់ ទៅលើពួកគេបណ្ដាលឲ្យភ័យស្លន់ស្លោ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ ដល់ចំណុចទីតាំងកើតហេតុខាងលើភ្លាមៗ សំណាងល្អដែលពួកគេ មិនមានរងរបួសក្នុងករណីហិង្សា។

    ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការសួរមួយទៅលើជនរងគ្រោះ រួចឲ្យទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីឲ្យសមត្ថកិច្ចងាយស្រួល នឹងធ្វើការស្រាវជ្រាវចាប់ជនបង្ក យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img