More

    រាល់សុំណូមពរនិងបញ្ហារបស់ពលរដ្ឋត្រូវបានដោះស្រាយក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៤

    spot_img

    (ប៉ៃលិន) បងប្អូនប្រជាពលរដ្ឋជិត៣០០នាក់មានបញ្ហាបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៤ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤នេះ បានអោយរដ្ឋបាលក្រុងប៉ៃលិនជួយសម្របសម្រួលនូវបញ្ហាផ្សេងៗដូចជា បញ្ហាភូមិឃុំគ្មានសុវត្ថិភាព អសន្តិសុខកើតឡើងជារើយៗពិសេសក្មេងទំនើងនៅតែមាន ចោរដើរលួចគាស់ផ្ទះសំបែង ល្បែងស៊ីសង គ្រឿងញៀន និងសំណើរសុំផ្លូវ សុំ ត.ប្រព័ន្ធទឹកភ្លើងជាដើម។

    ជាការឆ្លើយតបរាល់បញ្ហារបស់បងប្អូនទាំងអស់ក្នុងក្រុងប៉ៃលិនលោកលីសុងហ៊ីអភិបាលក្រុងប៉ៃលិនបានណែនាំដល់មន្ត្រីជំនាញដែលពាក់ព័ន្ធនិងកម្លាំងសមត្ថកិច្ចក្នុងក្រុងប៉ៃលិនទាំងអស់ត្រូវសហការគ្នាជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានចុះល្បាតជាប់ជាប្រចាំយកចិត្តទុកដាក់លើក្រុមក្មេងទំនើង ឧស្សាហ៍ល្បាតនៅជុំវិញសាលាការពារសិស្សគេចសាលា បង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន។
    ចំពោះបញ្ហាទាំងអស់របស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ៃលិនក៍សន្យាដឹកនាំសមត្ថកិច្ចចុះបង្ក្រាបមិនលើកលែងឡើយ។ ជាមួយនិងការសន្យាបង្ក្រាបដូចភ្លៀងរលឹមនេះដែរ លោកអភិបាលក្រុងប៉ៃលិនក៍សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បើជួបបញ្ហាផ្សេងៗត្រូវរាយការណ៍ជួនមេភូមិឬ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ដើម្បីជួយអន្តរាគមន៍ភ្លាមៗ តែបើមេភូមិនិងនគរបាលប៉ុស្តិ៍មិនអើពើទេត្រូវទូរស័ព្ទមករដ្ឋបាលក្រុងប៉ៃលិនជាបន្ទាន់ដើម្បីចាត់ការជូនមិនអោយពលរដ្ឋខកបំណងឡើយ។
    ហើយបើបងប្អូនបិទទ្វារផ្ទះជាច្រើនថ្ងៃត្រូវរាយការណ៍ជូនមេភូមិដើម្បីអោយប្រជាការពារឧស្សាហ៍ចុះដើរល្បាត កុំអោយបាត់ទ្រព្យសម្បត្តិ។

    ដោយឡែកលោកយ៉ែមសារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានលើកឡើងថា បញ្ហារបស់បងប្អូនក្នុងមូលដ្ឋានខាងនគរបាលក្រុងតែងតែចុះល្បាតជាប្រចាំ តែជនខិលខូចនៅតែឆ្លៀតឱកាសធ្វើសកម្មភាពតិចតួច ហើយបញ្ហានេះក៍សូមអោយបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនដល់សមត្ថកិច្ចឬរាយការមកលោកផ្ទាល់ក៍បានដោយលេខទូរស័ព្ទលោកបាននិងចុះផ្ទាល់ដលើទីកន្លែង៕

    spot_img

    អត្ថបទទាក់ទង

    spot_img