More

    កិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច និងបទដ្ឋានគតិយុត្តិនានា ក៏ដូចជាការរៀបចំ ផែនការសកម្មភាព និងផែនការថវិកា

    spot_img

    កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រតនគិរី ប៊ូទិក ព្រឹកថ្ងៃទី ២៦ខែ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ស្តីទី នៃក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោកជំទាវញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី។

    ថ្លែងបើកកិច្ចប្រជុំ លោកជំទាវ ញាន ទិត្យចិន្តាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលជាយន្តការសម្របសម្រួលថ្នាក់ជាតិ និងពិគ្រោះយោបល់លើបញ្ហាពិការភាព បានអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវ ខ្ពស់លើការបង្កើនការ យល់ដឹង និងបង្ក្រាបបញ្ហាពិការភាពនៅក្នុងគ្រប់វិស័យ មានជាអាទិ៍៖វិស័យសង្គមកិកិច្ច សេដ្ឋកិច្ច សុខាភិបាល អប់រំ ទេសចរណ៍ យេនឌ័រ កសិកម្ម ការងារ កីឡា សិល្បៈ វប្បធម៌ សាសនា ព័ត៌មាន យុត្តធម៌ ជាដើម។លើសពីទៀតនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការបានជម្រុញយ៉ាងសកម្មភាពដល់គ្រប់ក្រសួងស្ថាប័ន និងវិស័យឯកជន ឲ្យអនុវត្តកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងទសវត្សជនពិការប្រចាំ តំបន់ អាស៊ីប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ុនឈាន់ (ធ្វើឲ្យសិទ្ធិជនមានពិការភាពក្លាយជាការពិត) ដើម្បី ឲ្យមានការផ្លាស់ប្តូរ ឥរិយាបទនៃការទទួលស្គាល់ទាំងសកម្មភាព និងសម្លេងរបស់ជនមានពិការភាព នៅក្នុងសង្គមជាពិសេស បំបាត់នូវឧបសគ្គ រារាំង នានាផ្អែកលើគោលការណ៍សិទ្ធិស្មើគ្នា។

    លោកជំទាវអភិបាលរងខេត្តបានបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០២៤ តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រតនគិរី បានធ្វើស្រង់ស្ថិតិជនមានពិការភាពគ្រប់ទម្រង់មានចំនួន ៥.៩៦១ នាក់ (ស្រី ២.៨១៥នាក់)។ ក្នុងនោះមាន៖ ជនមានពិការស្នើសុំពីឃុំ/សង្កាត់មានចំនួន៤.៧៩៨ នាក់។ជនមានពិការភាពស្នើសុំពីមន្ទី មានចំនួន ៤.៧៩៧ នាក់។ជនមានពិការភាព ដែលក្រសួងបានអនុម័ត ៤.៦៧៩ នាក់។នៅសល់ជនមានពិការភាពចំនួន ១.២៨២ នាក់ទៀតកំពុងបន្តនីតិវិធី។ហើយមន្ទីរសង្គមកិច្ចខេត្ត បានបើកផ្តល់របបគោលនយោបាយជូនជនមានពិការភាពក្រីក្របានចំនួនពីរ លើករួចមកហើយ (ក្នុងឆ្នាំ២០២២ចំនួន៥០០ នាក់ និង២០២៣ ចំនួន ៥០០នាក់) ក្នុងនោះមានស្រុកអូរជុំ ក្រុងបានលុង និងស្រុកលំផាត់)។ នេះជាគោលនយោបាយជាតិដែលរាជរដ្ឋាភិបាលផ្តល់ជូន៕

    spot_img

    អត្ថបទទាក់ទង

    spot_img