More

    អគ្គិភ័យឆាបឆេះអតីតភោជនីយដ្ឋាន​ ប្រេន​ ឌឺ​ មួយកន្លែងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋរួមនឹងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ផងដែរ

    spot_img

    ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកេីតឡេីងនៅវេលាម៉ោង​ ១១និង៥០នាទីព្រឹក ថ្ងៃទី២៥​ ខែមិថុនា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចអតីតភោជនីយដ្ឋាន​ ប្រេន​ ឌឺ​ ផ្លូវលេខ២៦៥​ កែងផ្លូវលេខ១៩២​ ក្រុម២៥​ ភូមិ៩​ សង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះអតីតភោជនីយដ្ឋា មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ ដោយភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។

    លោកវរសេនីយ៍ឯក​ ព្រ​ហ្ម​ យ៉ន​ នាយការិយាល័យ​ ក៏បានបន្តថា​ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់៣៨ឡាន, រថយន្តទីក្រុងនរា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន។

    យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ឆេះខូចខាតហាងដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ​x ២៥ម៉ែត្រ​ ចំនួន ០១ហាង​ រួមមានម៉ូតូម៉ាក​ ហុងដាភីស៉ីអិច​ ចំនួន០១គ្រឿង​ និងសម្ភារៈក្នុងហាងអស់ទាំងស្រុង​ ហេីយបណ្តាលឲ្យឆេះរាលដាលដល់ភោជនីយដ្ឋាន​ យីហោ​ បង​ ចំនួ​ន​ ០១ហាងខូចខាត៤០%,​ ផ្ទះថ្មជាន់ទី១​ ចំនួន០២ល្វែង។ រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពី​ ជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ ហេីយមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img