More

    មុខសញ្ញាគាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់ជាច្រើនករណី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    spot_img

    (បាត់ដំបង) ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះលួចយកទ្រព្យសម្បត្តិចំនួន០១នាក់ត្រូវបានកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនបានក្រោយធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួចយកទ្រព្យសម្បត្តិ។

    លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយបានទទួលពាក្យបណ្ដឹងពីឈ្មោះ ហៀង ម៉េងលី ភេទប្រុស អាយុ៣២ឆ្នាំ ពាក់ព័ន្ធករណីលួច(គាស់ទម្លុះទម្លាយ)ចូលយកទ្រព្យសម្បត្តិអស់អស់ជាច្រើនកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទីយប់។

    ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ ធី សុថេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅផ្ទះជួល ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ជាមួយសម្ភារៈដកហូតរួមមាន!
    -ឡេបថប់ ចំនួន០១គ្រឿង
    -ម៉ូនីទ័រក្បាលកុំព្យូទ័រ ចំនួន០១គ្រឿង
    -ប៉ុសផ្សាចំនួន០១
    -អឹមភ្លីចំនួន០១
    -ម៉ាស៊ីនស្វានចំនួន០២គ្រឿង
    -កូនសោមួយចំនួន
    -អាយផេតម៉ាកសាំសុងខូចចំនួន០១
    -ឆ្នាំងសាកចំនួន០៣ ។

    ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចផ្នែកជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

    spot_img

    អត្ថបទទាក់ទង

    spot_img