(ឧត្តរមានជ័យ )កាលពីព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤នេះមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានបើកកិច្ចប្រជុំបណ្ដាញការងារយែនឌ័រថ្នាក់ខេត្ត ប្រចាំឆមាសទី១ឆ្នាំ២០២៤ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីរអស់លោកលោកស្រីមកពីតាមបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តជាច្រើននាក់ផ្សេងទៀត។
ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី ឯកសុភារុំប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បទពិសោធការងារអនុវត្ត លើការងារបញ្ជ្រាបយេនឌ័រនិងបង្កើន ភាពអង់អាចដល់ស្ត្រីរបស់មន្ទីរ វិស័យអង្គភាព ភាពជាដៃគូពាក់ព័ន្ធក្នុងខេត្តនិងលើក ជាអនុសាសន៍សម្រាប់គាំទ្របន្តសម្រាប់ឆមាសទី២បន្ថែមទៀតក្នុងនាមខ្ញុំផ្ទាល់ក៏ស្នើរទៅដល់មន្ទីរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បញ្ជ្រាបយេនឌ័រតាមមន្ទីរស្ថាប័ននានាលើវិស័យនិងអង្គការពាក់ព័ន្ធនានាក្នុងខេត្ត ហើយជាងនេះទៅទៀត កន្លងមកបានរកឃើញនូវកត្តា រារាំងនិងឧបសគ្គជាក់លាក់ដែលបានជួបប្រទះក្នុងអំឡុងពេលអនុវត្តការងារបញ្ជ្រាបយេនឌ័រតាមសហគមន៏ ជាបន្តបន្ទាប់ផងដែរ។
លោកស្រីប្រធានមន្ទីរកិច្ចការនារី ដដែលបានគូសបញ្ជាក់បន្ថែមថាការបញ្ជ្រាបយេនឌ័រកំណត់បានពីសកម្មភាពនិងយុទ្ធសាស្ត្រអាទិភាពដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាពការអនុវត្តការងារបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រីនៅថ្នាក់ ជាតិ គឺសំដៅទៅលើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ជាងនេះទៅទៀតមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការ រួមចំណែកពង្រឹង ភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្ត្រីតាមរយៈការផ្តល់ចំណេះជំនាញវិជ្ជាជីវៈកាត់ដេរ សំអាងកាយនិងតម្បាញក្រមាកន្ទេលកក់ ដើម្បី ចូលរួម សម្រេចគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រលើកកម្ពស់ ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងក្មេងស្រីបង្កើននូវការទទួលបានសេវាកម្មនឹងជួយគាំទ្រស្ត្រីក្នុងការរកប្រាក់ ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងរលូន។
សូមជម្រាបថា បើយោងតាមការលើកឡើងពីលោកស្រីប្រធានមន្ទីរកិច្ចការនារី បានក្រើនរំលឹកឲ្យដឹងបន្ថែមទៀតនឹងដាក់ចេញនូវ ផែនការសម្រាប់អនុវត្តបន្តសម្រាប់ឆមាសទីពីរឆ្នាំ២០២៤ និង រៀបចំបណ្ដុះបណ្ដាលស្ដីពីជំនាញដល់ស្ត្រីស្វែងរកការគាំទ្រមតិដល់អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារ តាមបណ្តា ឃុំ/សង្កាត់ បង្កើនការរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារបញ្ជ្រាបយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី បន្តបណ្តុះបណ្តាលជំនាញកាត់ដេរ សម្អាងកាយនិងតម្បាញចុះអប់រំផ្សព្វផ្សាយពីការចិញ្ចឹមកូនតាមបែបវិជ្ជមានរៀបចំពិភាក្សាជាមួយថ្នាក់ដឹកនាំស្ត្រីស្តីពីការបញ្ជ្រាបយេនឌ័រនិងបង្កើនភាព អង់អាចដល់ស្ត្រី ជាពិសេសបន្តចុះអន្តរាគមន៍ករណីអំពើហិង្សាក្នុងគ្រួសារនិងករណីរំលោភសេពសន្ថវៈនៅតាមសហគមន៍ជាដើម។ឈឹម.កុសល។