More

    សង្វៀនមាន់ជល់លោកទ្រី នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ និងវង់អាប៉ោងលោកតូប នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប បានផ្តើមដំណើរការឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចចុះបង្អើល មិនបានមួយចម្អិតកំប៉ឹស

    spot_img

    ខេត្តកែប៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោកទ្រី ដែលជាម្ចាស់សង្វៀនមាន់ បានបើកលេងចំនួន៣ទីតាំងមកហើយ ក្នុងទឹកដីខេត្តកែប បន្ទាប់ពីលោកបានប៉ែងជើងក្រុមលេងដូចគ្នាបានសម្រេចកាលពីពាក់កណ្តាលខែឧសភា កន្លងមកនេះ ចំពោះករណីដែលបិទវង់ល្បែងចាស់មកនេះ ត្រូវបានគេដឹងថា ម្ចាស់ទីតាំងថ្មី ដើម្បីពង្រីកមហិច្ចតារបស់ខ្លួន បានឈរជើងលើវិស័យល្បែងស៊ីសងប្រភេទនេះ បានធំធាត់ ក៏ប៉ុន្តែអ្វីដែលលោកទ្រី និងបក្ខពួកគិតបែបនេះ ផ្ទុយស្រលះ ខណៈដែលអ្នកចាស់ដើរចោលសង្វៀនមួយនេះមនទាន់ផុតអណត្តិផង រឿងអីគេសុខចិត្ត ស្របពេលដែលភាគីម្ខាងទៀតមិនសប្បាយចិត្ត សង្វៀនប្រជល់មាន់និងអាប៉ោងរបស់លោកទ្រី និងវង់អាប៉ោករបស់លោកតូប ហាក់ជាមិននឹងនរ ក្រោយអ្នកកាសែត   តាមវ៉ៃប្រហាមិនឈប់ឈរ ជាពិសេសនៅដើមខែមិថុនានេះ លោកទ្រី ដែលធ្លាប់តែត្រូវរ៉ូវជាមួយសមត្ថកិច្ច បានបើកសង្វៀនល្បែងនេះ ៣ទីតាំងហើយ ក៏គេនៅតែដឹង ដោយឡែកទីតាំងចុងក្រោយនៅខាងកើតវង្វង់មូលនាងគង្ហីង ចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ និងវង់អាប៉ោងរបស់លោកតូប នភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប មានវាសនាលេងបានប៉ុន្មានថ្ងៃទៀត បន្ទាប់ពីបែកសារសម្លេងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកែប លោកបានប្រាបអ្នកកាសែតច្បាស់ៗថា ក្នុងដែនសមត្ថកិច្ចដែលលោកគ្រប់គ្រងនេះ លោកមិនអោយមានល្បែងស៊ីសងវង់ល្បែងស៊ីសងមាន់ជុលនិងអាប៉ោងនោះទេ ជាពិសេស ក្រុមអ្នកជួញដូរគ្រឿងញៀន  ក្មេងទំនឿង ជាដើម បើមានអ្នកលួចបើកលេងនៅកន្លែងណានោះ លោកនិងអោយមន្ត្រីសមត្ថកិច្ចរបស់លោកចុះបង្ក្រាបភ្លាមៗ។

    ទោះបីថាលោកឧត្តមសេនីយ៍ទោស្នងការលើកឡើងបែបនេះក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋនៅមិនទាន់មានក្តីសង្ឃឹមឡើយ ព្រោះថាអ្នកញៀនល្បែងខាងលើភាគច្រើន គេត្រូវរ៉ូវជាមួយសមត្ថកិច្ចទើបអាចដំណើរការបាន ដោយឡែកកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ សមត្ថកិច្ចបានចុះទៅដល់ទីតាំងផ្ទះគ្រូកន ដែលស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ការចុះប្រតិបត្តិការណ៍របស់សមត្ថកិច្ច ត្រូវបានគេមើលឃើញថា គ្រាន់តែចុះទបង្អើលៗតែប៉ុណ្ណោះ ព្រោះថាអ្នកលេងត្រូវបានមុន ហើយរុះតង់ និងឹម្ភារៈលេងជម្លៀសចេញដោយសុវត្ថិភាព ហើយសមត្ថកិច្ចវិលត្រឡប់មកវិញ ក្រុមអ្នកញៀនល្បែងអាប៉ោងខាងលើប្តូរទីតាំងលេងដដែល ដោយឡែកទីតាំងសង្វៀនមាន់ជល់លោកទ្រី នៅភូមិចំការបីនេះវិញ   តើ សមត្ថកិច្ចខេត្តកែប មានសមត្ថភាពបង្ក្រាបដែរឬទេ ឬមួយគ្រាន់តែចុះបង្អើលដូចមុនៗទៀត ដើម្បីបំភាន់ភ្នែកមហាជន។

    spot_img

    អត្ថបទទាក់ទង

    spot_img