More

    ភ្លើងឆេះព្រៃមួយកន្លែងផ្អើលសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងជួយពន្លត់ទើបគ្រប់គ្រងបាន

    spot_img

    (បាត់ដំបង) រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញអន្តរាគមន៍បាញ់ពន្លត់ភ្លើងឆេះព្រៃលើដីទំនេរមួយកន្លែងនៅវេលាម៉ោងប្រហែល ១២និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចក្រុមទី១២ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

    សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យខាងលើនេះដែរ បង្ករឡើងដោយជនមិនស្គាល់មុខលួចដុត ទើបបណ្តាលអោយឆេះព្រៃលើដីទំនេរទុកចោលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញអន្តរាគមន៍ផងដែរ។

    ករណីខាងលើនេះភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿងក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្តទើបរលត់បានទាំងស្រុង៕

    spot_img

    អត្ថបទទាក់ទង

    spot_img