More

    រយៈពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តចំនួនជាង១៣មុឺននាក់ កើនឡើង១៧.៥៥%

    spot_img

    លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈ
    ពេល៤ថ្ងៃ គឺចាប់ពីថ្ងៃ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោងស័ក ព.ស ២៥៦៨ គ.ស ២០២៤នេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ដតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ដមានចំនួន១៣៤,២៩១នាក់ កើនឡើង ១៧.៥៥%។

    លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ គឺភ្ញៀវជាតិមានចំនួន៤៨,៩៧៤នាក់ កើនឡើង១.៩% ភ្ញៀវទេសចរអន្តរជាតិ ចំនួន ៦៣២នាក់ កើនឡើង ៥៨.៣១% និងប្រជាពលរដ្ឋក្នុងខេត្តចូលរួម
    ក្នុងកម្មវិធីសង្ក្រាន្តរតនគិរី និងសង្រ្កាន្តនៅតាមបណ្តាក្រុង
    ស្រុកទាំង៩មានចំនួន ៨៤,៧៨៥នាក់ កើនឡើង ២៨.៦១%។ដូច្នេះសរុបភ្ញៀវទាំងបីប្រភេទនេះមានចំនួន១៣៤,២៩១នាក់កើនឡើង១៧.៥៥% បើប្រៀបធៀបទៅនឹងពិធីបុណ្យចូលថ្មីឆ្នាំ២០២៣មាចំនួន១១៤,២៤៥នាក់ ប៉ុណ្ណោះ។

    លោក ង៉ែត ពិទូ បន្តថា  ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឆ្នាំ
    ២០២៤នេះខេត្តរតនគិរី ដែលមានឯកឧត្តម ញ៉ែម សំអឿន
    ជាអភិបាលខេត្ត បានរៀបចំកម្សាន្តតាមកម្មវិធីសង្ក្រាន្តរតនគិរី ក្នុងបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត និងនៅតាមបណ្តាស្រុក ក្រុង ទាំង៩នៅទូទាំងខេត្តដោយបង្កើតឱ្យមានលេងល្បែងប្រជាប្រិយនៅតាមទីវត្ត អារាមនានា និង បង្កើតឱ្យមានព្រឹត្តិការណ៍ជាច្រើនទៀត សម្រាប់ឱ្យភ្ញៀវទេសចរលេង សប្បាយ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដើម្បីបង្កើតភាព សប្បាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះក៏ដូចរួមចំណែកបង្កើតភាពទាក់ទាញភ្ញៀវមកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ផងដែរ។

    លោកថា  អ្វីដែលគួរអោយគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តរតនគិរីនិងសង្រ្កាន្តតាមបណ្តាស្រុក ក្រុងរយៈពេល
    ៤ថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ជាង៨មុឺននាក់បានចូលរួមសប្បាយរីករាយ  ប្រកប ដោយ សុខសុវត្ថិភាព ធានាបាននូវសុខសន្តិសុខ សណ្តាប់ធ្នាប់ល្អ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កង កម្លាំងគ្រប់ប្រភេទនិងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់របស់ខេត្តប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តទៅកាន់គ្រប់ទីកន្លែងដោយពុំ មានបញ្ហាឡើយពិសេស ប្រទេសជាតិមានសុខសន្តិភាពប្រជាពលរដ្ឋធ្វើ ដំណើរកម្សាន្តដោយសប្បាយរីករាយ៕

    spot_img

    អត្ថបទទាក់ទង

    spot_img