( ឧត្តរមានជ័យ) ភ្លៀងកក់ខែមួយមេទាំងព្រឹកព្រលឹមលាយឡំនឹងផ្គររន្ទះខ្យល់កន្ត្រាក់ នៅតាមជួរភ្នំដងរ៉ែកធ្វើឲ្យ ដួលរលំដើមឈើនិងផ្ទាំងប៉ាណូ មួយចំនួននៅក្នុងភួមិសាស្ត្រសង្កាត់អូរស្មាច់ជាប់ទៅនិងព្រំដែនថៃ កាលពីថ្ងៃទី០៨ខែមេសាឆ្នាំ២០២៤ព្រឹកមិញនេះតែម្តង។ទីតាំង ដើមឈើដែលបាក់ព្រមទាំងផ្ទាំងប៉ាណូ ដោយសារខ្យល់កន្ត្រាក់វាយប្រហារនេះគឺស្ថិតនៅក្នុងភូមិរួតចំបុីសង្កាត់អូរស្មាច់នក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពពីអាជ្ញាធរមូលដ្ឋានសង្កាត់អូរស្មាច់បានឲ្យដឹងថា កាលពីព្រឹកមិញម៉ោងប្រហែលជា៦ជាង គាត់ឃើញអាកាសធាតុមេឃស្រទុំពពកខ្មៅងងឹតចាប់ផ្តើមធ្លាក់ខ្យល់ បន្ទាប់មកក៏មានភ្លៀង លាយឡំទៅនឹងខ្យល់កន្ត្រាក់ផ្គររន្ទះ ធ្វើឲ្យបាក់ដួលរលំដើមឈើសង្កត់មកលើខ្សែភ្លើង នឹងដួលរលំផ្ទាំងប៉ាណូថែមទៀត។
អាជ្ញាធរដដែលបានអះអាងថាចំពោះករណីខ្យល់កន្ត្រាក់នេះគឺពុំមានប៉ះពាល់ ដល់មនុស្សនិងសត្វអ្វីឡើយគ្រាន់តែ បាក់រលំដើមឈើនិងផ្ទាំងប៉ាណូប៉ុណ្ណោះ ហើយមួយវិញទៀតអ្វីដែលសំខាន់បំផុត ក្នុងនាមអាជ្ញាធរស្នើរទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងកុំឲ្យចាកចេញពីផ្ទះ ជាពិសេស ប្រុងប្រយ័ត្នចំពោះកូនកម្មេងតូចៗតែម្តង។
គួររំលឹកថា ជាក់ស្តែងគិតត្រឹមថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤នេះ ចំពោះបាតុភូតធម្មជាតិមានភ្លៀងធ្លាក់បានគ្របដណ្ដប់មកលើភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ ដោយក្រុមការងារទូរទស្សន៏ហង្សមាសទើបតែទទួលបានព័ត៌មានជាបឋម គឺបានរងផលប៉ះពាល់ទៅដល់តែក្នុងសង្កាត់អូរស្មាច់មួយប៉ុណ្ណោះទេ ដូចជា បាក់ដួលរលំដើមឈើ ដួលរលំផ្លាកប៉ាណូ ដោយឡែកនៅក្រុងស្រុកដទៃទៀតសម្រាប់ខេត្តឧត្តរមានជ័យក៏យើងមិនទាន់អាចទទួលបានព័ត៌មានជាក់លាក់ពីអាជ្ញាធរនោះដែរ។ឈឹ.កុសល។