ភ្នំពេញ៖ មហាជនកំពុងរងចាំមើលចំណាត់ការរបស់ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លើលោកវរសេនីយ៍ទោ ផន វណ្ណារិទ្ធ បម្រើការនៅនាយកដ្ឋានបច្ចេកកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលផឹកស្រាស្រវឹងបើកឡានស្លាកលេខ នគរបាល២-៥០៨៨ បុករះរថយន្តគេឯងជាច្រើនគ្រឿង ហើយនិយាយសម្តីឡូយ មិនចង់សងគេ អោយគេតិចតួច មិនសមទំហំការខូចខាត។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំបានប្រកាសហើយ ថានឹងអនុវត្តច្បាប់ចរាចរណ៍ ដើម្បីសន្តិសុខសុវត្ថិភាពតាមដងផ្លូវ ហេតុអ្វីខ្លួនជាមន្ត្រីនគរបាល មានតំណែង និងតួនាទីគ្រាន់បើ បែរជាមិនគោរពតាម និងមិនផ្តល់គម្រូល្អដល់សាធារណៈជនយ៉ាងដូច្នេះ?។ កើតហេតុនៅយប់ទាបភ្លឺម៉ោង២ ឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕ មានវីឌេអូ៖