បន្ទាយមានជ័យ៖ ពលរដ្ឋមកស្នាក់នៅទីទួលសុវត្ថភាពម្នាក់ ខ្យល់គរសន្លប់ត្រូវបានប្រជាពលរដ្ឋ អាជ្ញាធរអន្តរាគមន៍ ហៅគ្រូពេទ្យដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ហេតុការណ៍នេះបានកើតឡើង នៅយប់វេលាម៉ោង៩,២០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មុខវត្ថបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះដួលសន្លប់ឈ្មោះ សំរុន ធារិន អាយុ៣៧ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលត្រូវបានរងការជន់លិចលំនៅឋាន ត្រូវបានអាជ្ញាធរជម្លៀសមកស្នាក់នៅទីទួលសុវត្ថភាព នៅវត្តបាលេយ្យ។
ព័ត៌មានអ្នកជិតខាងបានប្រាប់ថា ពេលកើតហេតុ ជនរងគ្រោះបានដើរ ចេញពីទីទួលសុវត្ថបំរ៉ុង ទៅយកខោអាវស្លៀកពាក់សាច់ញាតិរបស់ខ្លួន នៅទីទួលសុវត្ថភាពស្ថានីយរថភ្លើង ស្រាប់តែដើរបាន១០០ម៉ែត្រ ដួលសន្លប់កណ្តាលផ្លូវតែម្តង សំណាងគ្មានរថយន្តឆ្លងកាត់ ទើបលើកមកក្បែរខាងជួយអន្តរាគមន៍ ហៅរថយន្តមកសង្គ្រោះ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ