More

    កម្លាំងសមត្ថកិច្ចចម្រុះបើកយុទ្ធនាការដាក់គោលដៅត្រួតពិនិត្យយានយន្តគ្រប់ប្រភេទរឹតបន្តឹងច្បាប់ចរាចរណ៍ផាកពិន័យ យានយន្តចំនួន ៥៥១គ្រឿងរកឃើញវិជ្ជមានមួយចំនួន.!

    spot_img

    (ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានឱ្យបណ្តាញព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា ក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៤គោលដៅ នាយប់ថ្ងៃទី២២ ខែកុម្ភៈនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យ យានយន្តចំនួន ៥៥១គ្រឿង។

    ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ ដឹកនាំបញ្ជារផ្ទាល់ដោយ អភិបាលក្រុង/ស្រុក និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

    ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៤គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៥៥១គ្រឿង ម៉ូតូ និងPassapp ចំនួន ២១៧គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖
    *ទី១៖ ធ្វើ តេស្ដ ជាតិអាកុល  ចំនួន ១៨នាក់ រកឃេីញ វិជ្ជ មាន ៦នាក់ ក្នុងនោះចិន១នាក់  (អប់រំ ណែនាំ  ៣នាក់  និងផាកពិន័យតាមគោលការណ៍៣នាក់  )។
    *ទី២៖ ធ្វើ តេស្ត រក សារធាតុ ញៀន  ២នាក់  (អវិជ្ជមាន )
    *ទី៣៖  ត្រួត ពិនិត្យ អាវុធ ជាតិ ផ្ទុះ លេីរថយន្ត ចំនួន  ១៦៨គ្រឿង    ( គ្មានអាវុធ ឆ្លងកាត់ )  ។
    *ទី៤៖ ឃាត់រក្សាទុករថយន្ត៣គ្រឿង  និងម៉ូតូ៤គ្រឿង  ។ លេខ ។
    *ទី៥៖ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួក សុវត្ថិភាព ចំនួន ២នាក់    (ផាកពិន័យ តាមគោលការណ៍ ) ។
    *ទី៦៖ អប់រំ នៅនឹង កន្លែង ៥នាក់  ។

    គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុនឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕

    spot_img

    អត្ថបទទាក់ទង

    spot_img