(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តព្រះសីហនុថា លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះ ចំនួន៦គោលដៅ នាយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមភូមិសាស្ត្រក្នុងក្រុងស្រុកទាំង៥ នៃខេត្តព្រះសីហនុ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តចំនួន ៧០០គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងរាងរាល់យប់ ក្រោមការបញ្ជាផ្ទាល់ពីលោក គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ចំនួន៦គោលដៅនៅតាមភូមិសាស្ត្រក្នុងក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយបានធ្វើការត្រួតពិនិត្យរថយន្តតូច-ធំ ចំនួន ៧០០គ្រឿង ម៉ូតូ និងPassapp ចំនួន ៤០០គ្រឿង ទទួលបានលទ្ធផលដូចខាងក្រោម៖
*ទី១៖ ធ្វើតេស្ដជាតិអាកុលចំនួន៥៤នាក់ រកឃេីញវិជ្ជមាន១០នាក់ (ខ្មែរ)។
*ទី២៖ ធ្វើតេស្តរកសារធាតុញៀនចំនួន៧៦នាក់ រកឃេីញវិជ្ជមាន៥នាក់ ជនជាតិខ្មែរ (អប់រំណែនាំ បញ្ជូនទៅមណ្ឌលកែប្រែ)។។
*ទី៣៖ ត្រួតពិនិត្យអាវុធជាតិផ្ទុះលេីរថយន្តចំនួន ១៨៨គ្រឿង (អាវុធឆ្លងកាត់គ្មាន)។
*ទី៤៖ ឃាត់រក្សាទុកម៉ូតូ៤គ្រឿងពាក់ព័ន្ធប្រេីប្រាស់សារធាតុញៀន១ករណី និងកែច្នៃសុីមាំងខុសបច្ចេកទេស និងគ្មានស្លាកលេខ។
*ទី៥៖ ផាកពិន័យអ្នកបេីកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន៦នាក់ (ផាកពិន័យតាមគោលការណ៍)។
*ទី៦៖ ឃាត់ខ្លួនបាន១០នាក់ ក្នុងនោះចិន២នាក់ និងវៀតណាម១នាក់ ករណីរក្សាទុកម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន និងម្សៅក្រាមប្រភេទ Ferrari។
គូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចជំនាញទូរទាំងខេត្តព្រះសីហនុ នឹងចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តក្រុង/ស្រុក ជាប្រចាំដោយមិនលើកលែង៕