More

    បុរសម្នាក់ធ្លាក់ពីលើអាគារ ឡាក់គីស្តារជាន់ទី៧បោកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ បុរសម្នាក់បានលោតសម្លាប់ខ្លួន ពីលេីណ្ឋាគារឡាក់គីស្តារ២ (នៃភោជនីដ្ឋានផ្កាឈូកទិព្ទិ៦)ជាន់ទី៧ធ្លាក់ទើ និងសំយ៉ាបជាន់ទី១ប្រកាច់ធ្លាក់បន្តចុះមកដល់ដី បណ្ដាលឲ្យបែកក្បាលរបួសធ្ងន់ធ្ងនៅក្នុងថ្លុមឈាម ត្រូវបានរថយន្តបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ដោយអកុសគ្រោះរងរបួសធ្ងន់ធ្ងរពេក ត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ។ ហេតុការណ៍ភ្ញាក់ផ្អេីលនេះ បានកេីតឡេីងនៅវេលាម៉ោង១០.១០នាទីយប់ ថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ នៅចំណុចសណ្ឋាគារឡាក់គីស្តា២ (និងសណ្ឋាគារផ្កា ឈូកទិព្វ 6) តាមបណ្ដោយផ្លូវ៣៣៦ សង្កាត់ផ្សរដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
    ជនរងគ្រោះស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រពីកន្លែងកេីតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេលឺសំលេងធ្លាក់មកទេីលេីសំយ៉ាបាន់ទី១ នៃភោជនីដ្ឋានផ្កាឈូកទិព្ទ៦ រួចប្រកាច់ធ្លាក់មកដល់ដី បណ្ដាលអោយបែកក្បាលរងរបួសធ្ងន់ ភ្លាមៗនោះម្ចាស់ទីតាំបានទំនាក់ទំនង ហៅរថយន្តសង្គ្រោះដឹកទៅសង្គ្រោះ តែអកុសល់ជនរងគ្រោះ ត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

    បន្ទាប់មកក៍ឃើញសមត្ថកិច្ច បានចុះមកដល់កន្លែងកេីតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យ ចុះមកដល់ទីតាំងកើតហេតុខាងលើ ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចហើយ កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ចំពោះករណីខាងលើនេះជាសមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img