More

    ពលរដ្ឋម្នាក់ខឹងតុលាការខេត្តប៉ៃលិន រឿងតម្កល់សំណុំរឿងមិនចាត់ការ តាមពាក្យបណ្តឹងរបស់គាត់

    spot_img

    ប៉ៃលិន៖ ប្រជាពលរដ្ឋម្នាក់ កើតទុក្ខមិនសុខចិត្ត ដោយអះអាងថា ខ្លួនអត់ទទួលបាន ភាពយុត្តិធម៌ពីតុលាការខេត្តប៉ៃលិននោះឡើយ ខណ:ដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្ត អស់រយ:ពេលជាច្រើនឆ្នាំ ពាក់ព័ន្ធនឹងករណីឧកញ៉ាម្នាក់ និងបក្ខពួក បាននាំគ្នាបំផ្លិចបំផ្លាញផលដំណាំដំឡូងមី របស់ខ្លួនចំនួន៥០ហិកតា។ ពេលដឹងភ្លាមៗ រូបគេបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ដោយទាមទារសំណងថ្លៃការ ខូចខាតចំនួន៧៥០០០ដុល្លារ ស្មើនឹង១ហិកតា១៥០០ដុល្លារ។ តែរហូតមកដល់ពេលនេះ បែរជាតុលាការខេត្តប៉ៃលិន ចេញសេចក្តីជូនដំណឹង តម្កល់សំនុំរឿងទុកចោ លឥតចាត់ការទៅវិញ ទើបកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ រូបគេក៏ចូលទៅដកពាក្យបណ្តឹង រួចបន្តដាក់ពាក្យប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យជួយអន្តរាគមន៍។

    បើតាមការរៀបរាប់របស់លោក សំ គូលីន អាយុ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្ងួត សង្កា ត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យដឹង កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ប្រាប់អ្នកសារព័ត៌មានថា៖ តាំងពីថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៤ មានឧកញ៉ាម្នាក់ ឈ្មោះ សេង ឈុនឡេង ភេទប្រុស អាយុប្រហែល៦០ឆ្នាំ ប្រពន្ធ ឈ្មោះ ឡេង សុភ័ណ្ឌ អាយុជាង៥០ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ជាបក្ខពួក ទី១. ឈ្មោះ ភិន វណ្ណ ភេទប្រុស និងទី២. ឈ្មោះ ម៉ៅ សាវី ភេទប្រុស រស់នៅក្រុងប៉ៃលិន ឱ្យយកកម្មករទៅបំផ្លិចបំផ្លាញដំណាំដំឡូងមី នៅក្នុងចម្ការរបស់ខ្លួន ចំនួន៥០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកបន្តទៀតថា ភ្លាមៗ នោះខាងលោកក៏បានចុះទៅធ្វើការហាមឃាត់ ដោយយកគោយន្តកន្រ្តៃ ទៅឱ្យខាងនគរបាល ដើម្បីដោះស្រាយ តែលទ្ធផលមិនទទួលបានតាមការរំពឹងគិតនោះទេ។ ទើបក្រោយមក លោកក៏បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត ដោយទាមទារឱ្យសងថ្លៃការខូចខាត ក្នុង១ហិកតា ចំនួន១៥០០ដុល្លារ។

    ខាងតុលាការ ក៏ហៅលោកទៅសាកសួរម្តងទៅ២ដងដែរ តែគ្មានលទ្ធផលអ្វីនោះឡើយ ពោលគឺស្ងាត់ឈឹង រហូតមក ដល់ក្រោយៗ មកមានការផ្លាស់ប្តូរប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ជាបន្តបន្ទាប់ ដោយស្ងាត់ដំណឹង ទើបខាងលោកចូលទៅសួរនាំ ស្រាប់តែមានចេញលិខិតមួយដោយដាក់ថា « យើង គង់ ច័ន្ទ ខេមរិទ្ធ ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តប៉ៃលិន ជម្រាបមកដល់ឈ្មោះ សំ គូលីន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    ដ្បិតពាក្យបណ្តឹងរបស់លោក ចុះនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលប្តឹង ឈ្មោះ សេង ឈុនឡេង, ឈ្មោះ ភិន វណ្ណ និង ឈ្មោះ ម៉ៅ សាវី ពីបទធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុច ភូមិអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៤ នោះ យើងបានសម្រេចតម្កល់រឿងទុកឥតចាត់ការ តាមដីកាតម្កល់រឿងទុកឥតចាត់ការលេខ ៣២ អយ/២០ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រួចហើយ»។
    លោកក៏សូមអំពាវនាវដល់ក្រសួងយុត្តិធម៌ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជួយ រកយុត្តិធម៌ និងអន្តរាគមន៍ជូនផងដែរ ខណ:គេបំផ្លិចបំផ្លាញផលដំណាំអស់ជាច្រើន អត់ទទួលបាន សំណងត្រឡប់មកវិញ ហើយត្រូវតុលាការខេត្តប៉ៃលិន តម្កល់សំណុំរឿងឥតចាត់ការ។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក គង់ ច័ន្ធខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងកាលពីវេលាម៉ោង៧ និង១២នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះថា ខាងលោកបានសម្រេចតម្កល់រឿងខាងលើ ឥតចាត់ការរួចហើយ បើសិនជាជនរងគ្រោះកើតទុក្ខមិនសុខចិត្ត គឺអាចដាក់ពាក្យបណ្តឹងទៅខាងលើទៀត (សាលាឧទ្ធរណ៍) ដោយបន្ទាប់ពីពិនិត្យមើលសេចក្តី ប្រកាសរបស់លោករួចរាល់ ហើយពេលនេះ ក៏ផុតពីដៃរបស់លោកដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img