ទំព័រដើម ទំព័រដើម ទឹកជំនន់ក្រុងប៉ោយប៉ែតនៅបន្តកើនឡើង ធ្វើឲ្យពលរដ្ឋបន្តជម្លៀសខ្លួនជាបន្តបន្ទាប់

ទឹកជំនន់ក្រុងប៉ោយប៉ែតនៅបន្តកើនឡើង ធ្វើឲ្យពលរដ្ឋបន្តជម្លៀសខ្លួនជាបន្តបន្ទាប់

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២០ ស្ថានភាពទឹកជំនន់ កំពុងតែមានការកើនឡើង ចំណែកចំនួនប្រជាពលរដ្ឋ ដែលត្រូវជម្លៀសមកទីទួលសុវត្ថភាព ក៏កាន់តែកើនឡើងដូចគ្នា។

អាជ្ញាធរបានប្រាប់ថា ប្រជាពលរដ្ឋដែលរងការលិចលង់ខ្លាំង នៅក្នុងសង្កាត់ប៉ោយប៉ែត មានភូមិ ក្បាលកោះ ភូមិក្បាលស្ពាន និងភូមិអូរជ្រៅ សង្កាត់ផ្សារកណ្តាលមាន ភូមិគីឡូម៉ែត្រលេខ៤ ភូមិផ្សារកណ្តាល ភូមិស្ទឹងបត់ និងភូមិអណ្តូងថ្មមាស ចំណែកសង្កាត់និមិត្តវិញ មានភូមិរតនសុខសាន្ត ភូមិកូនដំរី ភូមិកូបធំ និងភូមិសូរិយា។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថានៅល្ងាចថ្ងៃ១៩ តុលា នេះថា ស្ថានភាពទឹកកំពុងមានការកើនឡើង ហើយប្រជាពលរដ្ឋមួយចំនួនទៀត ត្រូវបានយកមកទីទួលសុវត្ថភាព ហើយចំពោះចំនួនពិតប្រាកដនោះ លោកថា មិនទាន់ដឹងរបាយការណ៍ច្បាស់នៅឡើយទេ ដោយសារប្រជាពលរដ្ឋកំពុងបន្តជម្លៀស ហើយទីទួលសុវត្តភាព ក៏កំពុងបន្ថែមថ្មីទៀតផងដែរ ចំណែកទីទួលសុវត្ថភាពនៅស្ថានីយ៍រថភ្លើង កំពុងតំឡើងរោងថ្មីបន្ថែម ដើម្បីធ្វើជាទីជំរកបណ្តោះអាសន្ន ដល់ពួកគាត់៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម