
ភ្នំពេញ៖ ស្ត្រីវ័យ៦៤ឆ្នាំម្នាក់មានជម្ងឺសរសៃប្រសាទជាង៧ ឆ្នាំកន្លងមកហើយ បានចេញពីស្រុកកំណើត មកលេងប្អូននៅទីក្រុងភ្នំពេញ ដើម្បីព្យាបាលជំងឺមិនទាន់បានទៅផង សម្រេចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង ៣០ នាទីល្ងាចថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២០ នៅចំណុចផ្ទះជួលមួយកន្លែង ផ្សារតាំងកសាង ភូមិចំការឪឡឹក ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់(មានឈ្មោះ ហេង សាលៀវ ភេទស្រីអាយុ ៦៤ ឆ្នាំ មានស្រុកកំណើត នៅភូមិទ័ពសៀម ឃុំកន្សោមអកស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាប្អូនជនរងគ្រោះ បានប្រាប់ឲ្យដឹងថាបងស្រីរបស់គាត់ មានជំងឺសសៃប្រសាទ ប្រចាំកាយរយៈពេលជាង ៧ឆ្នាំមកហើយដោយបងស្រីរបស់គាត់ បានលេបថ្នាំព្យាបាលជាប្រចាំ និងបានធូរស្បើយរយៈពេលជាង៣ ឆ្នាំមកដែរ ហើយនៅរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជំងឺរបស់គាត់បានរើឡើងវិញ ហើយនៅថ្ងៃកើតហេតុរូបគាត់ បានធ្វើដំណើរចេញពីស្រុកកំណើត ដើម្បីមកលេងរូបគាត់ជាប្អូននៅ ចំនុចទីតាំងកើតហេតុខាងលើ។ ប្រភពដដែលបានបន្តទៀតថា នៅវេលាម៉ោងប្រមាណជា ង២រសៀលជនរងគ្រោះ ត្រូវជាបងបានមកដល់ផ្ទះ របស់គាត់រងចាំថ្ងៃស្អែកទើបបញ្ជូនជនរង ត្រូវជាបងយកទៅព្យាបាលនៅឯមន្ទីរពេទ្យ។បន្ទាប់មកបងស្រីរបស់គាត់ បានសម្រាកលេងជាធម្មតា លុះនៅវេលាម៉ោងប្រមាណជា៤ រសៀលថ្ងៃដដែលរូបគាត់ ត្រូវជាប្អូនបានទិញគុយទាវមួយចាន ជូនគាត់ពិសារបន្ទាប់ពីពិសា រួចហើយរូបគាត់ជាប្អូនគឺមិនបានចាប់អារម្មណ៍នោះទេ រវល់តែលក់ដូរនៅខាងក្រៅ លុះដល់ម៉ោងកើតហេតុក៏នាំគ្នាចូលទៅ ក្នុងផ្ទះឃើញបងស្រីរបស់គាត់ យកសារុងមកចងក និងចម្រឹងបង្អួចដែកនៅបន្ទប់ជាន់ទី១ ស្លាប់បាត់បង់ជីវិតទៅហើយ។ រួចក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងទំនាក់ទំនងទៅ សមត្ថកិច្ចផ្នែកជំនាញ ចុះមកធ្វើកោសល្យវិច័យក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរួចហើយសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល