More

    រដ្ឋបាលខេត្តកណ្តាល ទទួលអំណោយពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញសម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះក្នុងខេត្ត

    spot_img

    ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៩ ខែឆ្នូ ឆ្នាំ២០២៣នេះ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលអំណោយពី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ សម្រាប់ទុកត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។

    សូមជម្រាបថា អំណោយដែល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ បានផ្ដល់ជូនដល់រដ្ឋបាលខេត្តកណ្ដាលរួមមាន៖ អង្គរ ១០តោន ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យូរ និង ទឹកសុទ្ធ ១០០កេស។

    ក្នុងឱនោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វ័យ័តក្រុងភ្នំពេញ ព្រមទាំងសហការីទាំងអស់ ដែលបានឧបត្ថម្ភ ជាអង្ករ និងគ្រឿងឧបភោគបរិភោគ ដល់រដ្ឋបាលខេត្ត ក្នុងការងារមនុស្សធម៌ ដែលជាការរួមចំណែកជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

    spot_img

    អត្ថបទទាក់ទង

    spot_img