ភ្នំពេញ៖ បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ម្នាក់បានធ្វេីអត្ថឃាត់ដោយចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ហ៊ិន ពុធ អាយុ៣៩ឆ្នាំ មុខរបរមេការម៉ៅការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន៣នាក់នៅក្នុងបន្ទប់។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុដោយប្រពន្ធ របស់ជនរងគ្រោះបានទៅស្រុករយះពេល ២ទៅ៣ថ្ងៃហើយដោយជនរងគ្រោះ នៅធ្វើការធម្មតាដូចសព្វដង តែមិនដឹងមូលហេតុអ្វីទើប នៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែង ដែលកំពុងសាងសង់ ស្លាប់បាត់ទៅហើយ ទើបរាយការទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនត្យជាក់ស្តែង និងបញ្ជាក់ថាជនរងគ្រោះ ពិតជាសម្លាប់ខ្លួនឯងដោយចងកពិប្រកដមែន រួចក៏ធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល